ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេច ហ៊ុន សែន បញ្ជាឱ្យខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាបបន្តទប់ស្កាត់ការកាប់ព្រៃលិចទឹកឱ្យបានជាប់លាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅកាន់ខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប បង្កើនការទប់ស្កាត់ការកាប់បំផ្លាញនិងទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ឱ្យបានជាប់លាប់បន្ទាប់ពីបើកយុទ្ធនាការយកដឹពីអ្នកទន្ទ្រានយកជាង៤ខែមកនេះ។

ការបញ្ជារបស់សម្ដេចធ្វើឡើងក្នុងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចបន្តថា៖ «តើអស់លោកធ្វើចៅហ្វាយខេត្តជុំវិញបឹងទន្លេសាបហ្នឹងគេធ្វើអីគេ បានជាបណ្ដោយឱ្យប្រជាជនចុះកាប់ព្រៃនៅក្នុងព្រៃលិចទឹកចេះតែបន្តគ្មានពេលឈប់»។

សម្ដេចបន្តទៀតថា ចំពោះក្រសួងចំនួនបីដែលទទួលបន្ទុកខាងផ្នែកព្រៃលិចទឹករួមមាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ត្រូវរឹបអូសយកដីដែលប្រជាពលរដ្ឋទន្ទ្រានយកជាបន្ទាន់ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនល្មើសទាំងនោះ ដើម្បីថែរក្សាផ្ទៃបឹងជាប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។

គួរឱ្យដឹងដែរថា រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការវាស់វែងជាក់ស្តែងបានចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២,៤៥ហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក