ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោឱ្យស្ថានីយទូរទស្សន៍ជាតិចាក់វីដេអូដែលសម្ដេចបញ្ជាឱ្យបិទឡូនេសាទឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅស្ថានីយ៍ទូរទស្សន៍ជាតិ ចាក់វីដអូដែលសម្ដេចថ្លែងឱ្យបិទឡូនេសាទទូទាំងប្រទេសឡើងវិញ។ ដោយសារដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់របស់សម្ដេចក្នុងការការពារធនធានត្រី និងកសិករកម្ពុជា។

សម្ដេចតេជោថា នៅពេលដែលសម្ដេចឱ្យខេត្តនៅបឹងទន្លេសាបមានវិធានការលើក្រុមឈ្មួញទុច្ចរិតមានអ្នកផ្ដល់យោបល់ខ្លះឱ្យសម្ដេចបើកឡូនេសាទឡើងវិញដែលសម្ដេចថាមិនអាចធ្វើបានទេ។ សម្ដេចបញ្ជាក់ថា មានបញ្ហាជាច្រើនដែលកើតឡើងនៅពេលរដ្ឋាភិបាលបើកឡូនេសាទដល់ក្រុមឈ្មួញដែលមានពេលនោះមានកសិករខ្មែរត្រូវស្លាប់ដោយសារឡូនេសាទនោះថែមទៀត។

សម្ដេចបញ្ជាឱ្យ ទទក សហការជាមួយស្ថានីយ៍ទូរទស្សន៍នានាចាក់ផ្សាយវីដេអូជាង ៥ម៉ោងរបស់សម្ដេចបញ្ជាឱ្យបិតឡូនេសាទឡើងវិញ។

សម្ដេចថ្លែងបែបនេះក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក