ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបានចេញបញ្ជាដោយផ្ទាល់មាត់ទៅអភិបាលខេត្តជុំវិញបឹងទន្លេសាបឱ្យមានវិធានការលើក្រុមឈ្មួញទុច្ចរិតដែលបំផ្លាញត្រីក្នុងបឹងទន្លេសាប ថែមទាំងបញ្ជាឱ្យទ័ពនិងនគរបាលជាតិចេញវិធានការបន្ទាន់ផងដែរ។
សម្ដេចតេជោថ្លែងថា៖ «អគ្គបញ្ជាការទ័ព ដាក់ការគាំទ្រចេញពីហ្នឹងរកវិធីកម្ចាត់ចោលមេឈ្មួញទុច្ចរិតក្នុងការបំផ្លាញត្រី»។
សម្ដេចអនុញ្ញាតឱ្យប្រើឧទ្ទម្ភាគចក្រតាមចាប់ក្រុមឈ្មួញទាំងនោះផងដែរ។
សម្ដេចថ្លែងបែបនេះក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ៕
PHOTO: EAC NEWS