ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រេសិតពិសេសអាស៊ាន៖ ដំណើរទស្សនកិច្ចលើកនេះនៅមីយ៉ាន់ម៉ាជាទស្សនកិច្ចស្វែងយល់ពីសភាពការ និងពីជំហររបស់ភាគីពាក់ព័ន្ធនានា

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ ជាទស្សនកិច្ចស្វែងយល់ ពីសភាពការបច្ចុប្បន្ន និងស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្តាប់សំណូមពររបស់ពួកគាត់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាប្រេសិតពិសេសរបស់ប្រធានអាស៊ានរូបនេះបានវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកលើកនេះគឺទទួលបានលទ្ធផលល្អគួរសម។

លោកថា៖ «និយាយពីលទ្ធផលបើលទ្ធផលប្រៀបធៀបនឹងការរំពឹងទុករបស់ប្រេសិតអាស៊ានគឺ ល្អគួរសម មិនបានលើសពីការរំពឹងទុកទេ ហើយក៏មិនជាអន់អីដែរ»។

ប៉ុន្តែលោក ប្រាក់ សុខុន លើកឡើងពីការសោកស្តាយដែលមិនបានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្នុងគណបក្ស NLD អតីតស្ត្រីទី១ លោកស្រី ស៊ូស៊ូលីន ដែលជាភរិយាអតីតប្រធានាធីបតី និងជាមនុស្សជិតស្និតជាមួយនឹងលោកស្រី អ៊ុង សានស៊ូជី ដោយសារតែគាត់មានជំងឺកូវីដ-១៩។

ទោះបីយ៉ាងណាក៏ដោយប្រេសិតអាស៊ានបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

បន្ទាប់ពីជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តជួបជាមួយលោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពលោកឧត្តមសេនីយ៍ យ៉ា ព្យេ ផងដែរ។

ជាពិសេស លោកបានជួបជាមួយនឹងលោក កូកូ ជី ជាឥស្សរជនក្រុមយុវជនបដិវត្តដ៍ ហើយគាត់បានផ្តល់នូវមតិល្អៗជាច្រើន ព្រោះថាគាត់ស្គាល់ភាគីមីយ៉ាន់ម៉ា ទាំងសងខាង ពោលគឺស្គាល់ទាំងខាងយោធា និងស្គាល់ទាំងខាងស៊ីវិល ដូច្នេះគាត់ផ្តល់ចំណេះដឹង និងយោបល់ល្អៗសម្រាប់ការងារទៅមុខទៀត។

មួយវិញទៀតពាក់ព័ន្ធនឹងរឿងថាលើកឡើងថា កម្ពុជាធ្វើទស្សនកិច្ចបានផ្តល់ភាពស្របច្បាប់លើយោធាមីយ៉ាន់ម៉ានោះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «តាមពិតទៅកម្ពុជាទៅនេះគឹមានគោលបំណងដើម្បីជួយសុទ្ធសាធ កម្ពុជាមិនមានការចំណេញផ្នែកនយោបាយ ឬសេដ្ឋកិច្ចណាមួយឡើយពោលកម្ពុជាមានភាពស្មោះត្រង់»។

គួរបញ្ជាក់ថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក