ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រេសិតពិសេសអាស៊ាន៖ កូសង់ស៊ីស ៣ចំណុចរបស់អាស៊ានកំពុងដំណើរការអនុវត្តហើយនៅក្នុងវិបត្តិមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ពេលនេះរដ្ឋាភិបាលយោធានមីយ៉ាន់ម៉ាបាន បង្ហញនូវការគោរព កូសង់ស៊ីសអាស៊ាន ៣ចំណុច នឹងកំពុងត្រូវបានដំណើរការអនុវត្តនៅក្នុងប្រទេស។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាប្រេសិតពិសេសរបស់ប្រធានអាស៊ានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងកុងសង់ស៊ីស៣ចំនួនដែលមីយ៉ាន់កំពុងដំណើរអនុវត្តន៍នោះរួមមាន ការបញ្ចប់អំពើរហិង្សារ ការចែកជំនួយមនុស្សធម៌ និងការចាប់ផ្តើមកិច្ចសន្ទនាខាងនយោបាយ។

លោកបន្ថែមថា៖ «ដោយចំណុចទាំង៣ នេះកំពុងដំណើរការទៅមិនមានចំណុចណាមួយត្រូវបានបញ្ជប់ទេ ឬត្រូវបានសម្រេចនោះទេ។ […] ចំណុចទី១ ការបញ្ចប់អំពើហិង្សារត្រូវការពេលវេលា ដូចខ្ញុំបានបញ្ជាក់ចឹងភាគីនៅមីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការចរចារគ្នាក្នុងការបញ្ឍប់ការវាយគ្នានោះទេ ដោយនៅតែមានឆន្ទះមុះមុតក្នុងការវាយគ្នា យើងបានអំពាវនាវឱ្យទីក្រុង ណៃពីដោ សម្តែងនូវការអត់ធ្មត់ជាទីបំផុត កុំប្រើប្រាស់កម្លាំងយោធានៅពេលណាមិនចាំបាច់ ហើយសម្រាប់ជនស៊ីវិលកុំប្រើកម្លាំងយោធា សូមប្រើកម្លាំងប៉ូលីស»។

លោកឧបនាយករដ្ឋមន្ត្រីថារហូតមកដល់ពេលនេះបើទោះបីរដ្ឋាភិបាលយោធានមីយ៉ាន់ម៉ានបានចរចារមានកិច្ចព្រមព្រៀងសន្ដិភាព ជាមួយក្រុមប្រដាប់អាវុធយោធាជិត២០ក្ដី តែក៏នៅមានក្រុមជនជាតិភាគតិចចំនួន៧ទៀតនៅតែបន្តការធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលភូមាដដែល។

បានបញ្ជាក់ទៀតថា៖ «៧ក្រុមបន្តវាយ ខណៈក្នុង ៧នេះមាន ៣ ក្រុម ជាក្រុមដែលមានកងកម្លាំងធំៗ។ ហើយច្បាំងគ្នានេះមិនមែនទើបកើតមានទេពោលគឺប្រមាណ ៧០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៤៨មកម្លេះ»។

លោកនៅតែបញ្ជាក់ពីការផ្ដល់ជំនួយមនុស្សធម៌ដែលមិនរើសអើងទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ខែមីនា នេះប្រេសិតពិសេសអាស៊ានបានជួបជាមួយភាគីរដ្ឋាភិបាលយោធា ភាគីក្រុមយុវជនបដិវត្តដ៍ ប៉ុន្តែមិនមានជំនួបជាមួយនឹងភាគីលោកស្រី អ៊ុង ស៊ានស៊ូជីឡើយ។

គួរបញ្ជាក់ថា កុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ កុងសង់ស៊ីស៥ចំណុច រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក