ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវធ្វើពីភ្នំពេញទៅស្វាយជ្រុំ កាត់តាមជ្រោយចង្វារ

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃនេះថា មានជម្រើសពីរដែលកម្ពុជាបានស្នើទៅសាធារណរដ្ឋកូរ៉េអំពីការសាងសង់ស្ពានទៅស្វាយជ្រុំហើយថាដោយប្រើប្រាស់មធ្យោបាយកាត់តាមជ្រោយចង្វារ។

សម្តេចតេជោថា ជម្រើសទីមួយគឺត្រូវសាងសង់ពីជ្រោយចង្វារទៅដល់ស្វាយជ្រុំ។ ចំណែកជម្រើសមួយទៀតគឺសាងសង់ស្ពានពីផ្សាររាត្រីភ្នំពេញទៅដល់ជ្រោយចង្វារនឹងធ្វើស្ពានមួយទៀតពីជ្រោយចង្វារឡើងទៅស្វាយជ្រុំតែម្ដង។

សម្ដេចបានបញ្ជាក់ថាការសាងសង់ស្ពាននេះគឺត្រូវធ្វើជាស្ពានខ្សែកាបទាំងអស់ ដោយសម្ដេចសង្ឃឹមថាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េនិងគាំទ្រនូវជម្រើសរបស់កម្ពុជា។

សម្ដេចបានលើកឡើងថា៖ «ចំណុចដែលយើងទទួលបាននេះហើយ ជាផលប្រយោជន៍នៃការដាក់ចំណងទូតរវាងកម្ពុជានិងកូរ៉េ ដែលខ្ញុំពុះពារឲ្យខានតែបាន។ ហើយខ្ញុំមានមោទនភាពណាស់ក្នុងការបង្កើតទំនាក់ទំនងកម្ពុជាកូរ៉េ»។

សម្ដេចតេជោ គឺជាអ្នកដែលជំរុញឲ្យមានការបង្កើតទំនាក់ទំនងកម្ពុជាឡើងវិញនៅក្នុងឆ្នាំ១៩៩៧។

សម្ដេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ទៅព្រំដែនវៀតណាមនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក