ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបាត់ដំបងចុះយុទ្ធនាការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

បាត់ដំបង៖ អាជ្ញាធរនៃរដ្ឋបាលខេត្ត និងក្រុង រួមជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី មានប្រសាសន៍ថា យុទ្ធនាការនាពេលនេះធ្វើឡើងនៅទូទាំងក្រុង និងតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង គោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត ពួតដៃគ្នាបន្តអនុវត្តវិធានការចាំបាច់នានា ដែលបានដាក់ចេញដោយការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវកុំភ្លេចនូវវិធានការ ៣កុំ ៣ការពារ ដោយត្រូវចូលរួមពាក់ម៉ាស់អោយបានជាប់ជាប្រចាំ និងមិនត្រូវជួបជុំគ្នាច្រើន មិនត្រូវនៅកន្លែងបិទជិតដែលមិនមានខ្យល់អាកាសចេញចូល។

លោកកត់សម្គាល់ឃើញថាមានប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវ និងហ្មត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ធ្វើចរាចរយ៉ាងសកម្មបង្កឱ្យមានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាក់ស្ដែងចាប់តាំងពី អូមីក្រុង ចូលមកប្រទេសកម្ពុជាយើងតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ករណីឈឺ និងស្លាប់ នៅតែរកឃើញមានជាបន្ត បន្ទាប់រៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានកំណើនសរុបនៃករណីឈឺ និងស្លាប់នៅកម្ពុជា ហើយហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសាតែវីរុសកូវីដ-១៩ ប្រភេទ «អូមីក្រុង» គឺប្រហែលជាមានខ្ពស់ នៅក្នុងចំណោមសហគមន៍ ដោយសារពួកគាត់បានធ្វើតេស្តរហ័ស និងស្នាក់នៅព្យាបាលនៅតាមផ្ទះដោយខ្លួនឯង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក