ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើសុំទៅប្រជាពលរដ្ឋឱ្យមានការត្រិះរិះពិចារណាដោយកុំស្ដាប់មតិប្រឆាំងតែម្ខាង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង អំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យមានការត្រិះរិះពិចារណា មុននឹងស្ដាប់ ឬជឿមតិប្រឆាំងណាមួយដែលនិយាយថារដ្ឋាភិបាលកម្ពុជាអសមត្ថភាព។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានដឹកនាំស្ដារប្រទេសចាប់តាំងពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញសឹងគ្រាប់វិស័យនិងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ សម្ដេចបន្តថា រយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានរៀបចំនិងពង្រឹងសេវាសាធារណៈ ការអប់រំ ប្រព័ន្ធសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឡើងវិញ ជាពិសេសគឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងសម្ពោធក្នុងពេលឆាប់ៗនេះ។

លោកបន្ថែមថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នដោយសារជំងឺកូវីដ-១៩ ប្រជាជនទាំងអស់គឺរងគ្រោះដូចគ្នា ប៉ុន្តែរដ្ឋាភិបាលបានរៀបចំយន្តការចាក់វ៉ាក់សាំងដល់ប្រជាជនគ្រប់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងបានចាត់ចែងថវិកាជួយទៅដល់អ្នកទីទាល់ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ផងដែរ។

លោកបន្តទៀតថា៖ «មកទល់ពេលនេះមិនតិចជាងលានទេ (លានដុល្លារ) យ៉ាងតិចក៏ ៥០លានដែរ (ច្រើន) សម្បើមណាស់។ អញ្ចឹងអ្នកដែលលើកឡើងថាយើងអត់ចេះធ្វើអីហ្នឹងវាអត់ត្រូវ»។

លោករដ្ឋមន្ត្រីស្នើសុំឲ្យមានភាពយុត្តិធម៌ ចំពោះប្រជាពលរដ្ឋដែលស្ដាប់មតិប្រឆាំង ត្រូវស្ដាប់ដោយមានភាពពិចារណា មិនត្រូវមើលឃើញតែភាពអវិជ្ជមាន មិនបានមើលឃើញពីការខិតខំប្រឹប្រែងរបស់រដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក