ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៊ីអះអាងថា ហាងទំនិញមួយនៅក្រុងគីវដែលវាត្រូវបានគេវាយប្រហារគឺជាកន្លែងរក្សាទុកគ្រាប់រ៉ុក្កែតអ៊ុយក្រែន

អន្តរជាតិ៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែមីនា ថាខ្លួនបានវាយប្រហារ ផ្សារទំនើបមួយនៅក្រុង Kyiv ជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយ ដោយសារតែទីតាំងនេះត្រូវបានប្រើប្រាស់ជាឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែតកងកម្លាំងអ៊ុយក្រែន។

មជ្ឈមណ្ឌលផ្សារទំនើប Kyiv ត្រូវបានវាយប្រហារកាលពីល្ងាចថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងបានបំផ្លាញអគារនៅក្បែរនោះ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា៖ «អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់នៅយប់ថ្ងៃទី២១ ខែមីនា បានកម្ទេចឃ្លាំងផ្ទុកគ្រាប់រំសេវនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយ»។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមានការជម្លៀសខ្លួនជាង ១០លាននាក់ បង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និយាយថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន គឺរឿងចាំបាច់ដោយសារសហរដ្ឋអាមេរិកកំពុងប្រើអ៊ុយក្រែនដើម្បីគំរាមកំហែងរុស្ស៊ី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក