ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពជើងទឹកកូឡុំប៊ីរឹបអូសបានកូកាអ៊ីនជាង ៣តោន ដែលមានតម្លៃ ១២០លានដុល្លារ

អន្តរជាតិ៖ អាជ្ញាធរនៅប្រទេសកូឡុំប៊ីដែលធ្វើការជាមួយសហរដ្ឋអាមេរិក បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសៅរ៍ ទី២០ ខែមីនា បង្ហាញនូវកូកាអ៊ីនដែលរឹបអូសបានចំនួន ៣,៤តោន ដែលមានតម្លៃ ១២០លានដុល្លារអាមេរិក។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំញៀនត្រូវបានរកឃើញលើទូកល្បឿនលឿនហើយត្រូវដេញតាមដោយសមាជិកនៃកងទ័ពអាកាសរបស់ប្រទេសកូឡុំប៊ី។

បន្ទាប់ពីនាវានេះត្រូវបានតាមដានជាច្រើនគីឡូម៉ែតដោយកងទ័ពជើងទឹករបស់ប្រទេសកូឡុំប៊ី និងឆ្មាំឆ្នេរសមុទ្រ San Andres ទូកល្បឿនលឿនត្រូវបានស្ទាក់ចាប់បានចម្ងាយ ១២១ម៉ាយពីប្រជុំកោះ San Andres ។

បុរស៥នាក់ត្រូវបានចាប់ខ្លួនមានជនជាតិនីការ៉ាហ្គ័រ ៣នាក់ និងកូស្តារីកា ២នាក់។

ទោះបីជាមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនជាច្រើនទស្សវត្សមកហើយក៏ដោយ កូឡុំប៊ីនៅតែជាប្រទេសផលិតកូកាអ៊ីនកំពូលមួយរបស់ពិភពលោក ហើយប្រឈមមុខនឹងសម្ពាធជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក