ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រួយបារម្ភពលរដ្ឋនៅតាមតំបន់ព្រំដែននៅតែបន្តជួលដីឲ្យទៅពលរដ្ឋវៀតណាម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភពីបញ្ហាដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតាមតំបន់ព្រំដែន នៅតែបន្តជួលដីទៅឲ្យពលរដ្ឋវៀតណាមអាស្រ័យផល ដែលអាចបង្កជាទំនាស់ដីធ្លីតាមព្រំដែននៅពេលអនាគត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងថា ពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនវៀតណាម ច្រើនតែជួលដី ជាពិសេសដីស្រែចម្ការឲ្យទៅជនជាតិមួយនេះដើម្បីអាស្រ័យផល ព្រោះវាមានភាពងាយស្រួលដោយសារបានតម្លៃពីការជួលនោះដោយពុំបានគិតដល់ផលប៉ះពាល់នៅពេលខាងមុខ។

លោកបន្តថា៖ «អ៊ីចឹងហើយមិនត្រូវទេ អត់មានសិទ្ធិទេ! អាសិទ្ធិជួលហ្នឹង ខ្ញុំមិនដឹងអ្នកណាសម្រេចទេ ប៉ុន្តែសុំសិក្សាឱ្យបានមែនទែន សិទ្ធិជួលអ៊ីចឹងៗអត់ឱ្យជួលទេ។ អាហ្នឹងអត់បានទេ ជួលយូរៗទៅ គាត់ថាអាហ្នឹងដីគាត់ (វៀតណាម) មកធ្វើយូរហើយនេះជាបញ្ហា»។

លោកណែនាំទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រាប់ពលរដ្ឋខ្មែរឱ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត ដោយលោកបារម្ភថានឹងអាចបង្កជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។

លោកបន្តថា ការគ្រប់គ្រងសន្តិសុខនេះជាផ្នែកមួយសំខាន់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែននិងការរត់ពន្ធខុសច្បាប់ចូលកម្ពុជា ជាពិសេសកងយោធពលខេរភូមិន្ទ និងកងកម្លាំងនគរបាលទាំងអស់ត្រូវរួមគ្នា ដើម្បីការពារបូរណភាពទឹកដីតាមព្រំដែនបន្តទៀត។

គួរឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរណែនាំមួយ ហាមពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនទាំងអស់ត្រូវបញ្ឈប់ការជួលដីទៅឱ្យប្រទេសជិតខាង រួមមាន ថៃ វៀតណាម និងឡាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក