ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអ៊ុយក្រែនព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី៣

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានការចរចាដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ។

លោក Zelensky បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយលោក ពូទីន ហើយជឿជាក់ថា ជម្លោះអ៊ុយក្រែន និងរុស្ស៊ីនឹងមិនបញ្ចប់ដោយគ្មានការចរចាឡើយ។

លោកបានបន្តថា៖ «ខ្ញុំគិតថាយើងត្រូវប្រើទម្រង់ណាមួយឱកាសណាមួយដើម្បីមានលទ្ធភាពចរចាជាមួយលោក ពូទីន។ ប៉ុន្តែប្រសិនបើការប៉ុនប៉ងទាំងនេះបរាជ័យនោះមានន័យថាអាចបង្ករសង្រ្គាមលោកលើកទីបី»។

ទោះជាយ៉ាងនេះក្តីប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ការទាមទារមួយចំនួនរបស់ទីក្រុងមូស្គូសម្រាប់ការបញ្ចប់ជម្លោះ រួមទាំងការទទួលស្គាល់ឯករាជ្យភាពរបស់ Donetsk និង Lugansk និងអធិបតេយ្យភាពរបស់រុស្ស៊ីលើ Crimea គឺមិនអាចទទួលយកបានទេ។

ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការបរទេសទួរគី Mevlut Cavusoglu បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី និងអ៊ុយក្រែនជិតឈានដល់កិច្ចព្រមព្រៀងមួយស្តីពីបញ្ហាសំខាន់ៗដែលអាចនាំទៅរកបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។

ប្រទេសទួរគីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែននៅក្នុងរដ្ឋធានីអង់ការ៉ារបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Sputnik នៅថ្ងៃអាទិត្យ។

លោក Zelensky បានជំរុញឱ្យមានការចរចាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជិតដល់សប្តាហ៍ទី៤ ហើយ។

ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បាននិយាយថា អាទិភាពរបស់លោកក្នុងកិច្ចពិភាក្សាគឺច្បាស់ណាស់ថា «ការបញ្ចប់សង្គ្រាម ការធានាសន្តិសុខ អធិបតេយ្យភាព ការស្ដារឡើងវិញនូវបូរណភាពទឹកដី ការធានាពិតប្រាកដសម្រាប់អ៊ុយក្រែន»។

លោក Zelenskiy បាននិយាយផងដែរថា៖ «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីនៃប្រទេសរុស្ស៊ីដើម្បីលើកឡើងពីបញ្ហានៃទឹកដីដែលបានកាន់កាប់»។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការសម្របសម្រួលណាមួយដែលបានព្រមព្រៀងជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនឹងត្រូវការបោះឆ្នោតដោយប្រជាជនអ៊ុយក្រែននៅក្នុងប្រជាមតិមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក