ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៊ីសង្ឃឹមថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនបញ្ចប់ដោយការធានាផ្នែកសន្តិសុខក្នុងតំបន់

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីសង្ឃឹមថា ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែននឹងបញ្ចប់ដោយ «កិច្ចព្រមព្រៀងទូលំទូលាយមួយ» ស្តីពីបញ្ហាផ្នែកសន្តិសុខក្នុងតំបន់។

លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ៖ «ត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកការធានាសន្តិសុខនិងសម្របសម្រួលសម្រាប់អ៊ុយក្រែន និងអឺរ៉ុបហើយជាការពិតណាស់សម្រាប់ប្រទេសរុស្ស៊ី លើសពីការពង្រីកសន្ធិសញ្ញាអាត្លង់ទិកខាងជើង»។

លោក Lavrov ជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយចិននឹង «កាន់តែរឹងមាំ» នៅពេលរុស្ស៊ីប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស ពីព្រោះនៅពេលដែលលោកខាងលិចកំពុងបំផ្លាញនូវមូលដ្ឋានគ្រឹះទាំងអស់ដែលប្រព័ន្ធអន្តរជាតិមានមូលដ្ឋាន រុស្ស៊ី និងចិន ដែលជាមហាអំណាចទាំងពីរត្រូវការគិតពីរបៀបបន្តនៅលើលោកនេះ។

ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បាននិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ីកាន់តែកើនឡើងកម្តៅ។

ថ្វីបើចិនបានសម្តែងការព្រួយបារម្ភអំពីសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ក៏ទីក្រុងប៉េកាំងមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទេ ប្រធានាធិបតីចិនបានប្រាប់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា «វិបត្តិអ៊ុយក្រែនជាអ្វីដែលយើងគ្រប់គ្នាមិនចង់ឃើញ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក