លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

គ.ជ.ប សម្រេចលុបបញ្ជីឈ្មោះបេក្ខជនគណបក្សភ្លើងទៀនក្នុងសង្កាត់មួយនៃរាជធានីភ្នំពេញចេញពីបញ្ជី

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ប្រាជ្ញ ចន្ទ បានប្រកាសលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្នុងសង្កាត់ទួលស្វាយព្រៃទី១ សម្រាប់អាណត្តិទី៥ តាមបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ម៉ៅ មុន្នី។

ក្នុងសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សវនាការបានប្រកាសសេចក្តីសម្រេចចំនួនបួនចំណុចក្នុងនោះបានសម្រេច បដិសេដ និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ព្រមទាំងដកហូត និងបដិសេដពាក្យសុំចុះបញ្ជីរបេក្ខជននៃគណបក្សនយោបាយ និងសេចក្តីសម្រេចរបស់គណៈកម្មការឃុំ សង្កាត់ បោះឆ្នោត ទម្រង់ ១០០៨នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ផងដែរ។

លោក ប្រាជ្ញ ចន្ទ បានប្រកាសថា៖ «សេចក្តីសម្រេចនេះជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នៅចំពោះមុខគូរភាគី និងមេធាវីតំណាងជាស្ថាពរបិទផ្លូវ»។

បើតាមសវនាការ សេចក្តីសម្រេចក្នុងការលុបចោលបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀនក្រោមហេតុផលថាគណបក្សភ្លើងទៀនពិតជាមិនបានធ្វើតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយសារ បេក្ខជនចំនួន ៤នាក់មកពីគណបក្សភ្លើងទៀនបានធ្វើផ្ទុយពីច្បាប់ដោយ «មិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀននោះទេ» ខណៈបើច្បាប់គឺតម្រូវឱ្យសមីបេក្ខជនបំពេញនិងចុះហត្ថលេខាដោយខ្លួនឯង។

បើតាមការឆ្លើយបំភ្លឺរបស់បេក្ខជនទាំង ៤រូបបានឆ្លើយប្រហាក់ប្រហែលគ្នាថា ខ្លួនបានប្រគល់រូបថត និងអត្តសញ្ញាណប័ណ្ឌទៅឱ្យក្រុមការងារគណបក្សភ្លើងទៀនប៉ុន្តែខ្លួនគ្មានបំណងឈរឈ្មោះឱ្យគណបក្សភ្លើងទៀនទេ។

ហើយក៏មិនបានសរសេរនិងផ្តិតមេដាយដែរ ខណៈតំណាងគណបក្សភ្លើងទៀនក៏បានឱ្យដឹងថា បេក្ខភាពមួយចំនួន ពិតជាមិនបានសរសេរនិងចុះហត្ថលេខាពិតមែន ប៉ុន្តែពូកគាត់បានប្រគល់សិទ្ធិផ្ទាល់មាត់មិនមានលិខិតលាយល័ក្ខអក្សរអ្វីឡើយ។

បើតាមមាត្រា៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រការ ៦,៥ នៃបទបញ្ជានៃនីតិវិធីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ជនគ្រប់រូបដែលមានបំណងឈឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះខ្លួនទៅក្នុងបញ្ជីគណបក្សនយោបាយ។ មាត្រា៤២ នៃច្បាប់ដដែលនេះចែងដែរថា ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមរបស់បេក្ខជនត្រូវបានបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។

បន្ថែមពីនេះ ផ្អែកតាមមាត្រា ៦២ ក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងករណី ផ្តឹងជំទាស់ត្រូវបានយល់ព្រមដោយគជប នោះគជបត្រូវបដិសេដបេក្ខភាពឬ បញ្ជីរបេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញព្រមទាំងដកហូត និងបដិសេដការបញ្ជាក់ ការចុះបញ្ជីបេក្ខជនទាំងនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក