ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនណាហ្គាវើលដ៍បដិសេដការដោះដូររវាងកម្មករដែលចង់លាឈប់ពីការងារជាមួយកម្មករដែលទាមទារចូលធ្វើការវិញ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍បដិសេដមិនពិចារណាទៅលើសំណើជម្រើសនៃការដោះដូររវាងកម្មករដែលកំពុងបម្រើការ និងចង់លាឈប់ពីការងារជាមួយកម្មករដែលទាមទារចូលធ្វើការវិញ ក្រោមមូលហេតុកម្មករដែលកំពុងបម្រើការរាល់ថ្ងៃគឺលើសពីតម្រូវការជាក់ស្ដែង។

ក្នុងសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅសល់កម្មករនិយោជិតប្រហែល ២០០នាក់ ដែលបន្តទាមទារយកចូលធ្វើការវិញ។ ទន្ទឹមគ្នានេះដែរ មានកម្មករនិយោជិតដែលកំពុងធ្វើការប្រហែល ៣០០នាក់ យល់ព្រមលាឈប់ពីការងារដើម្បីធ្វើការដោះដូរជាមួយកម្មករនិយោជិតប្រហែល ២០០នាក់នោះ។

ចំណុចនេះត្រូវបានភាគីសហជីពស្នើឲ្យនិយោជកសម្រេចគម្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួនផង និងអាចឱ្យកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញអាចចូលធ្វើការវិញ។ ប៉ុន្តែត្រូវបានភាគីក្រុមហ៊ុនណាហ្គាវើលដ៍បដិសេដដោយលើកឡើងថា បច្ចុប្បន្ននេះមានកម្មករនិយោជិតដែលកំពុងបម្រើការងារប្រហែល ៦០០នាក់ ដែលនេះនៅតែជាចំនួនលើសពីតម្រូវការជាក់ស្តែង។

ក្រុមហ៊ុនមួយនេះបន្តថា សម្រាប់អ្នកទាំង ៣០០នាក់ដែលចង់លាឈប់នោះអាចសម្រេចចិត្តដាក់ពាក្យលាឈប់បាន ហើយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់តាមការលាឈប់ពីការងារដោយស្ម័គ្រចិត្ត។

ជាមួយគ្នានេះ ភាគីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែចង់លើកយកចំណុចផ្សេងទៀត ដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្តាលមកពិភាក្សា ដោយសារវាមានអត្ថប្រយោជន៍មិនត្រឹមតែចំពោះកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ទេ តែក៏មានអត្ថប្រយោជន៍ចំពោះកម្មករនិយោជិតដែលកំពុងធ្វើការផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាកំណត់កាលបរិច្ឆេទប្រជុំម្ដងទៀត នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី បន្ទាប់ពីការចរចារមិនទាន់មានការឯកភាពគ្នានៅឡើយ ខណៈក្រសួងលើកឡើងថាប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់គឺភាគីទាំងពីរអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក