ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្តីសង្ឃឹមខ្ពស់ចំពោះការលុបចោលបំណុល លន់ ណុល នៅកម្ពុជា

ភ្នំពេញ ថ្ងៃពុធ ទី០២ ខែមិថុនា៖ មានក្តីសង្ឃឹមកាន់តែច្រើនឡើងៗ ដែលថាបំណុលជិត ៧០០លានដុល្លា របស់កម្ពុជាជំពាក់សហរដ្ឋអាមេរិកនឹងត្រូវធ្វើការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ។ បញ្ហានេះត្រូវបានពិភាក្សាក្នុងកិច្ចពិភាក្សាទ្វេរភាគីកាលពីម្សិលមិញ រវាងសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ។


អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកម្សិលមិញសម្រាប់ការឈប់សំចតនិងការធ្វើទស្សនកិច្ចមួយថ្ងៃ។ បើទោះបីជាការបំពេញទស្សនៈកិច្ចរយៈពេលខ្លី ប៉ុន្តែជាសក្ខីភាពកិច្ចការនយោបាយការទូតមួយដ៏សំខាន់ដែលលោកស្រី Wendy Sherman មន្រ្តីជាន់ខ្ពស់របស់អាមេរិកម្នាក់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងរយៈពេលជិតមួយទសវត្សនេះ ដែលសមាជិកដំបូងនៃរដ្ឋបាល Biden ដែលបានមកធ្វើទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ក្រោយការចូលកាន់ដំណែង ៦ខែប៉ុណ្ណោះក្នុងអាណត្តិប្រធានាធិបតីរបស់ Joe Biden ។

កិច្ចពិភាក្សានៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញត្រូវបានរដ្ឋាភិបាលកម្ពុជាពិពណ៌នាថា “ជាការនិយាយដោយស្មោះត្រង់”- ឯក្រសួងការបរទេសសហរដ្ឋអាមេរិកថា ជា “ភាពស្មោះត្រង់”។ បញ្ហាទ្វេភាគីសំខាន់ៗមួយចំនួនត្រូវបានពិភាក្សាពីសិទ្ធិមនុស្សរហូតដល់ការវិនិយោគ ប៉ុន្តែវាជាបំណុលសម័យសង្គ្រាមដ៏ធំដែលប្រទេសកម្ពុជាជំពាក់សហរដ្ឋអាមេរិក ដែលហាក់ដូចជាមានភាពវិជ្ជមានក្នុងការចរចា។


បំណុលស្ទើរតែ ៧០០លានដុល្លាទៅហើយ គិតរួមទាំងការប្រាក់បានកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យលោកស្រី Wendy Sherman ស្នើសុំទៅលោកប្រធានាធិបតី Joe Biden ពិចារណាដោះស្រាយបំណុលតាមរយៈយុទ្ធសាស្ត្រទ្វេភាគី។ ប្រការនេះអាចមើលឃើញថាប្រទេសកម្ពុជា អាចសងបំណុលរហូតដល់ ៣០% នៃអត្រាការប្រាក់ ១% ហើយនៅសល់ ៧០% ទៀតនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈការវិនិយោគលើវិស័យអប់រំ ដោះមីន និងការលើកកម្ពស់សេដ្ឋកិច្ចសង្គម។ លោកស្រី Sherman បានសន្យាថារាល់សំណើរបស់សម្តេចនាយករដ្ឋមន្រ្តីនឹងត្រូវដាក់ជូនទៅសេតវិមាន ហើយវាហាក់ដូចជាថាការចរចាអំពីបំណុលទំនងជានឹងកើតឡើង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនលិខិតមួយច្បាប់ទៅសម្តេចនាយករដ្ឋមន្រ្តី ពីលោកប្រធានាធិបតី ចូ បៃដិន ដោយបញ្ជាក់ពីគោលបំណងរបស់លោកប្រធានាធិបតីក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ដើម្បីផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក រួមទាំងការវិនិយោគកាន់តែច្រើនរបស់សហរដ្ឋអាមេរិក។ លោកស្រី Sherman បានលើកឡើងពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភ្នំពេញនិងវ៉ាស៊ីនតោន រួមទាំងកិច្ចសហប្រតិបត្តិការលើការវិនិយោគប្រេងនិងឧស្ម័ន ព្រមទាំង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក និងថាមពលបៃតង។


ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman នៅទីក្រុងភ្នំពេញបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ចំពេលដែលការទាស់ទែងគ្នាជាបន្តបន្ទាប់របស់ខលួនជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញនៅវិមានសន្តិភាព។

សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជា ដោយកត់សម្គាល់ថា "ជំនួយជាង ៣ពាន់លានដុល្លា" ត្រូវបានផ្តល់ឱ្យកម្ពុជាដោយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ “រួមទាំងថវិកាចំនួន ១១លានដុល្លាដើម្បី ជួយដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសុខភាព ព្រមទាំងការប្រឹក្សាយោបល់ពីអ្នកជំនាញមកពីទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិកនៅកម្ពុជា។

ទោះយ៉ាងណាក្ដី ទីក្រុងប៉េកាំងច្បាស់ជាគិតពីគំនិតរបស់សេចក្តីថ្លែងការណ៍របស់លោកស្រីកាលពីយប់មិញដែលមានសេចក្ដីថា សហរដ្ឋអាមេរិក “បានជំរុញឱ្យថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជារក្សានូវគោលនយោបាយការបរទេសឯករាជ្យ និងមានតុល្យភាពក្នុងផលប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា”។

លោកស្រីអនុរដ្ឋមន្ត្រីបានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពមូលដ្ឋានជាកត្តាសំខាន់មួយសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក។


លោកស្រីអនុរដ្ឋមន្រ្តី បានធានាចំពោះនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាសហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងជួយធានាថាអាចដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់ ដែលរួមមានប្រទេសកូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងតំបន់មេគង្គ”។ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានសម្តែងការកោតសរសើរចំពោះការងាររបស់ប្រទេសកម្ពុជាក្នុងនាមជាដៃគូរ សហប្រធាននៃមេគង្គ-អាមេរិក ក្នុងឆ្នាំ២០២១។



អនុរដ្ឋមន្ត្រីការបរទេសអាមេរិកសន្យានឹងលើកយកសំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅជូនលោកប្រធានាធិបតី ចូ បៃឌិន

ភ្នំពេញ : ក្នុងជំនួបទ្វេរភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យ សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ចូ បៃឌិន ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកកាលពីរបប លន់ ណុល ដែលមានទឹកប្រាក់ជិត ៧០០លានដុល្លារ (ទាំងការនិងដើម) តាមវិធីទ្វេរភាគី ទី១ អនុញ្ញាតិឱ្យកម្ពុជាសងបំណុលនេះបន្តិចម្តងៗ ទី២ សងបំណុលតាមកម្មវិធីបង់ការប្រាក់ត្រឹម ១% និងទី៣ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺសំណង ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។

លោកស្រី Wendy Ruth Sherman បានសន្យាថា រាល់សំណើររបស់សម្តេចតេជោបានលើកឡើង នឹងយកទៅជូន លោកប្រធានាធិបតី ចូ បៃឌិន ពិនិត្យសម្រេច។ នេះគឺជាការបញ្ជាក់បន្ថែមពីជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត។

នៅក្នុងជំនួបនោះ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បាននាំយកលិខិតរបស់ប្រធានាធិបតី ចូ បៃឌិន ដើម្បីជូនសម្តេចតេជោដោយផ្ទាល់ ដោយលោកស្រីបានបញ្ជាក់ថា នេះគឺជាបំណងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរមានមានភាពល្អសម្រាប់ប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក។

លោកស្រី Sherman បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា-សហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេស លើវិស័យរុករកអទ្ឋិធាតុទាហ៊ានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា។ កិច្ចសហប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងភេរវកម្មនិងកិច្ចសហប្រតិបត្តិការណ៍លើវិស័យមនុស្សធម៌ដូចជាការអនុញ្ញាតិឱ្យនាវា Amsterdam ចុះចតនៅកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជននៅលើកនាវាដែលប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចូលព្រោះដោយសារបញ្ហាជំងឺកូវីដ-១៩។

លោកស្រី  Sherman ក៏បានលើកឡើងអំពីឱកាសនៃកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីររួមមានការលុបបំបាត់បំណុលរបស់កម្ពុជាដែលជំពាក់សហរដ្ឋអាមេរិក សហប្រតិបត្តិការណ៍លើការវិនិយោគទុនប្រេងនិងឧស្ម័ន និងការវិនិយោគលើទឹក ហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយនូវអ្វីដែលលោកស្រីអនុរដ្ឋមន្ត្រីបានលើកឡើង ពិសេសសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជា ការចូលរួមជួយរបស់សហរដ្ឋអាមេរិកដោយផ្ទាល់និងដោយប្រយោលតាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោក៏បានសម្តែងនូវការអបអរសាទរចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងីកូវីដ-១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងនៅប៉ុន្មានថ្ងៃកន្លងមកនេះ មានការចុះថយនៃការរីករាលដាលជំងីកូវីដ-១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់។

សម្តេចតេជោស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការណ៍នៃការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ៕

រូបថតដោយលោក កុក គី





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក