ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្ដេជ្ញាកាត់បន្ថយការបាត់បង់ព្រៃឈើមកនៅត្រឹមពាក់កណ្តាលក្នុងឆ្នាំ២០៣០

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើមកនៅត្រឹមពាក់កណ្តាល ក្នុងឆ្នាំ២០៣០ ស្របជាមួយនឹងយុទ្ធសាស្រ្តរេដបូក ខណៈកម្ពុជាកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូនបន្ថែមទៀត។

ក្នុងឱកាសពិភពលោកប្រារព្ធទិវាព្រៃឈើពិភពលោក្រោមប្រធានបទ«ព្រៃឈើ និងនិរន្តរភាពនៃការផលិត និងការប្រើប្រាស់» កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត ភក្ត្រា ឲ្យដឹងថាប្រទេសកម្ពុជាបានប្តេជ្ញា ដាក់ឱ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និងសង្គម សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើនិងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររេដបូកជាតិកម្ពុជា។

លោកបន្តថា តាមរយៈយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើពីក្រសួងបរិស្ថាន កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចលក់ឥណទានកាបូនបានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។

បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូ ក៏កំពុងស្វះស្វែងរកទីផ្សារថ្មីៗ និងរៀបចំនីតិវិធីផ្សេងៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូន។

ព្រៃឈើ បានដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ថវិកាដែលបានមកនឹងយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក