ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា ថាការចូលរួមពីគ្រប់ភាគីទាំងអស់ទើបអាចសម្រេចបាននូវការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន ពិសេសសិទ្ធិជនមានពិការភាព ដើម្បីកសាងគ្រឹះដ៏ចាំបាច់មួយសម្រាប់ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការឱ្យទទួលបានជោគជ័យ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលមូលដ្ឋានក្នុងការផ្ដល់ប្រឹក្សាផ្លូវចិត្ត និងបទដ្ឋានអប្បបរមានសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានក្នុងការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្ត្រីនិងកុមារីរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅសល់ពេលតែ៩ឆ្នាំទៀតប៉ុណ្ណោះដែលកម្ពុជាត្រូវសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការគ្រោងទុករបស់អង្គការសហប្រជាជាតិ។ ដូច្នេះមានតែការកៀរគរនិងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបកម្ពុជាអាចសម្រេចបាននូវការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ពិសេសលើស្ត្រីនិងក្មេងស្រីមានពិការភាព។

លោកថា៖ «អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាពគឺជាកង្វល់របស់ពិភពលោក។ បញ្ហានេះ គឺមានភាពស្មុគស្មាញនិងរីករាលដាលដែលជះលទ្ធផលអវិជ្ជមានខាងសេដ្ឋកិច្ច សង្គម និងសុខភាពសម្រាប់ស្ត្រីនិងក្រុមគ្រួសាររបស់ពួកគេផងដែរ។ គ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយអំពើហិង្សាត្រូវបានបាត់បង់អត្ថប្រយោជន៍ជាច្រើន ពិសេសទាក់ទងនឹងទំនាក់ទំនងគ្រួសារ។ ការបង្កើនទំនុកចិត្តលើខ្លូនឯងសម្រាប់ស្ត្រីនិងក្មេងស្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សា ភាពរួបរួមក្នុងគ្រួសារ និងការជឿទុកចិត្ត គឺជាកាលានុវត្តភាព ដែលធ្វើឱ្យប្រសើរឡើងនូវការបង្កើនការចូលរួមជីវិតក្នុងសហគមន៍ វឌ្ឍនភាព និងការអភិវឌ្ឍសហគមន៍»។

លោកបានអំពាវនាវឱ្យមានការរួមគ្នាបំបាត់អំពើហិង្សាក្នុងគ្រួសារពិសេសជៀងវាងការប៉ះពាល់ដល់រាងកាយ ផ្លូវភេទ សេដ្ឋកិច្ច ឬផ្លុវចិត្តដែលប្រព្រឹត្តលើស្ត្រី ឬក្មេងស្រីមានពិការភាព។

ជាមួយគ្នានេះលោកក៏បានចាត់ទុកការបណ្ដុះបណ្ដាលដែលរៀបចំដោយអង្គការ TPO នៅថ្ងៃនេះបានផ្ដល់សារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀនសូត្រពីវិធីសាស្ត្រល្អៗ សម្រាប់ការប្រឹក្សាផ្លូវចិត្តដល់ស្ត្រីនិងកុមាររងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងអនុសាសន៍ស្ដីពីការអនុវត្តល្អៗសម្រាប់យុទ្ធសាស្ត្រទប់ស្កាត់ដើម្បីកាត់បន្ថយ និងដោះស្រាយបញ្ហាអំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាព។

បើតាមលោក ឯម ច័ន្ទមករា ស្ថិតក្នុងពេលដែលមានការប្រឈមនឹងជំងឺកូវីដ-១៩ ការធ្វើការជាមួយសហគមន៍ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារគឺសំខាន់ជាពេលណាទាំងអស់ ហើយការការពារបឋមនៃអំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានពិការភាព គឺជាបញ្ហាស្មុកស្មាញមួយព្រោះស្ថិតក្នុងភាពប្រសព្វនៃ ភាពក្រីក្រ យេនឌ័រ អំពើហិង្សា ពិការភាព និងវប្បធម៌ដែលស៊ីជម្រៅ និងឧបសគ្គជាប្រព័ន្ធ។

លោកថា៖ «ពេលនេះគឺយើងត្រូវការការសម្របសម្រួលខ្លាំងរវាងតួអង្គជាតិ អន្តរជាតិ អង្គការជនពិការ និងសេវាកម្មរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះជាមួយគ្នា»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក