ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចបញ្ជូនជនជាតិវៀតណាម ៣នាក់ដែលឆ្លងដែនខុសច្បាប់ចូលកម្ពុជាពីថៃទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

បាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន ៣នាក់ត្រូវបាននគរបាលផែនជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀបចំបែបបទបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី ក្រោយពួកគេបន្លំខ្លួនឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក គង់ ផុនដា បានអោយដឹងថា កម្លាំងអន្តោប្រវេសន៍ខេត្តបានបញ្ជូនជនជាតិវៀតណាម ចំនួន ៣នាក់ ដែលបន្លំខ្លួនឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។

របាយការណ៍ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈព្រំដែនគោកលេខ៨១៩ និងអាជ្ញាធរនៅចំណុចព្រំដែនបានទទួលពលករខ្មែរដែលវិលវិលត្រឡប់មកពីប្រទេសថៃវិញនៅចំណុចមាត់អូរព្រំដែនកម្ពុជា ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរី មានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្នុងពេលត្រួតពិនិត្យអត្តសញ្ញាណពលករខ្មែរក៏ ប្រទះឃើញជនជាតិវៀតណាមចំនួន ៣នាក់ ស្រី ១នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួនរួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរផ្សេងទៀតមកកម្ពុជាតាមច្រកព្រំដែនស្រុកសំពៅលូន។

នៅពេលចូលមកដល់ប្រទេសកម្ពុជាពិនិត្យដឹងថា អ្នកទាំង ៣នាក់ជាជនជាតិវៀតណាម ហើយបានរកឃើញថា គាត់មានផ្ទុកជម្ងឺឆ្លងកូវីដ-១៩ ផង ទើបសមត្ថកិច្ចបានបញ្ជូនគាត់ទៅព្យាបាលជម្ងឺនៅមណ្ឌលព្យាបាលស្រុកសំពៅលូន និងបានជាសះស្បើយ រហូតនៅពេលនេះសមត្ថកិច្ចនគរបាលផែនជំនាញអន្តោប្រវេសន៍បានរៀបចំបែបបទបញ្ជូនរូបគាត់ទាំង ៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក