ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបើកយុទ្ធនាការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង

កំពង់ស្ពឺ៖ យុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ» ត្រូវបានប្រកាសបើកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងពីធីបើកយុទ្ធនការចេញក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២២ ខែមីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា បើទោះបីវីរុសអូមីក្រុងវាមិនធ្ងន់ធ្ងរដូច វីរុសដែលតាក៏ដោយ តែវាបានបន្តកើនឡើងជាគំហុកដែលបង្ករជាហានិភ័យដល់សុខភាពសាធារណនៅកម្ពុជា និងអាយុជីវិតរបស់ប្រជាជនជាពិសេសអ្នកដែលមិនបានចាក់វ៉ាក់សាំង និងការប៉ះពាល់ដល់ការបើកដំណើរសង្គមសេដ្ឋកិច្ចពេញរបស់កម្ពុជាផងដែរ។

លោកថា៖ «ការប្រកាសយុទ្ធនាការនាថ្ងៃនេះក្រោមប្រធានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង គឺជាការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធគណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងបងប្អូនពលរដ្ឋទាំងអស់ឱ្យដឹងថាការចម្លងកូវីដ-១៩ នៅមិនទាន់បញ្ចប់ទេហើយកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះអាចបង្កហានិភ័យដល់បុគ្គលនិងគ្រួសារដូចជាការឈឺធ្ងន់ត្រូវសម្រាកពេទ្យ អាចបណ្ដាលឱ្យស្លាប់។ យើងមិនត្រូវមើលរំលងការឆ្លងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ អូមីក្រុងនេះទេ»។

លោកជំរុញដល់ពលរដ្ឋអនុវត្តន៍វិធានការ ៣ការពារ ៣កុំបន្តទៀត ជាមួយនឹងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនរួមទាំងដូសជំរុញផងដែរ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការបើកយុទ្ធនាការថ្នាក់ជាតិនេះគឺសំដៅបង្កើនចំណេះដឹងពលរដ្ឋទាក់ទងនឹងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដែលមិនមានជាជំងឹស្រាលដូចដែលពលរដ្ឋភាគច្រើនយល់នោះទេ។

លោកស្រីបន្ថែមថា ការធ្វេសប្រហែលដោយចាត់ទុកថាជំងឺកូវីដ-១៩ បំប្លែងថ្មីជាជំងឺស្រាលដូចជាជំងឺផ្ដាសាយជាដើម ជាមូលហេតុដែលធ្វើឱ្យមានការរីករាលដាលនៃជំងឺនេះកាន់តែច្រើន និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។

លោកស្រីថា៖ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មិនមែនជាជំងឹសាមញ្ញពេកដូចជំងឺផ្ដាសាយធម្មតានោះទេ។ វាមានការឆ្លងស្ងាត់ៗនិងលឿនខ្លាំងអាចបង្កហានិភ័យដល់អ្នក និងគ្រួសារអ្នកបានគ្រប់ពេលវេលាដូចជាអាចវិវត្តន៍ទៅជាឈឺធ្ងន់ សម្រាកពេទ្យ ឬស្លាប់ជាដើម» ។

លោកស្រីសង្ឃឹមថា ក្រោយពីផ្ដើមយុទ្ធនាការនេះពលរដ្ឋនឹងមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ បំប្លែងថ្មី និងការអនុវត្តន៍វិធានការសុខាភិបាលកាន់តែជាប់លាប់។

តំណាងអង្គការសុខភាពពិភពលោក លោកស្រី លី អាយលែន បានគាំទ្រដល់ការបើកយុទ្ធនាការនេះ និងថាសកម្មភាពនៅថ្ងៃនេះនឹងការពារជំងឺកូវីដ-១៩ អូមីក្រុងកុំឱ្យរីករាលដាលនៅថ្ងៃស្អែកនិងថ្ងៃអនាគត។ លោកស្រីចាត់ទុកកម្ពុជាជាប្រទេសឆ្លើយតបនឹងជំងឺកូវីដ-១៩ បានយ៉ាងល្អមួយ។

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ទោះជាយ៉ាងណាជំងឺនេះមិនទាន់ផ្ទុះជាសហគមន៍នៅឡើយទេរហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីអូមីក្រុងឆ្លងក្នុងសហគមន៍មានចំនួន ១៣ ៣០៩នាក់ និងមានមនុស្ស ៥១នាក់បានស្លាប់ដោយសារកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងរួចហើយ។ យោងតាមលទ្ធផលនេះបង្ហាញថា ប្រសិនជាបុគ្គលបន្តមានការធ្វេសប្រហែល វីរុស អូមីក្រុង និងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ដែលទាមទារឱ្យមានវិធានការរួមផ្សំគ្នាច្រើននិងទាមទារឱ្យមានការរួបរួមគ្នា ដើម្បីទប់ស្កាត់ការចម្លងនេះបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក