BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៦៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៨ករណី ខណៈអ្នកជំងឺ ៧២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,១៥៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣១,១១០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២០០ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,៣៧៤ករណី(ជាប្រភេទអូមីក្រុង) ៕