ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ជំរុញដល់ប៉ាគីស្ថានបង្កើនទំហំសេដ្ឋកិច្ចនិងការវិនិយោគក្នុងខួបទី៧០នៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម ពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលកម្ពុជា និងប៉ាគីស្ថានអាចធ្វើបាន។ ក្នុងខួបទី៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ សម្ដេចតេជោបានជំរុញដល់ប្រទេសនេះឱ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មដែលមានសារសំខាន់ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក។

ថ្លែងក្នុងជំនួបជាមួយលោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម នៅវិមានសន្ដិភាពនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ប៉ាគីស្ថាន ជាទំនាក់ទំនងដ៏ចំណាស់មួយដែលមានអាយុ៧០ឆ្នាំហើយ។ សម្ដេចបានជំរុញធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តការណ៍ ជាពិសេសបំពេញឱ្យគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលកំពុងមាន។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ក្នុងឱកាសនោះដែលសម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលប៉ាគីស្ថានដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាហើយបានស្នើសុំឱ្យរដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជាតទៅទៀត»។

លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម បានបញ្ជាក់ប្រាប់សម្ដេចតេជោថាប្រទេសរបស់លោកបានចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់មួយរបស់ខ្លួន។ លោកបញ្ជាក់ថា លោកនឹងបន្តសកម្មភាពដែលមានស្រាប់ជាមួយកម្ពុជា និងធ្វើអ្វីៗដើម្បីជំរុញទំនាក់ទំនងគ្រប់វិស័យដើម្បីពង្រីកចំណងទំនាក់ទំនងដ៏យូរអង្វែងនេះ។

យោងតាមទិន្នន័យពី OEC World ទំហំពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានក្នុងឆ្នាំ២០១៩ មានទំហំប្រមាណជាង៤៨លានដុល្លាអាមេរិក ក្នុងនោះកម្ពុជានាំចេញទីប៉ាគីស្ថានប្រមាណតែ ១លាន២សែនដុល្លារប៉ុណ្ណោះ។

ចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប៉ាគីស្ថានបានចាប់ផ្ដើមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។ ប្រទេសប៉ាគីស្ថានមានស្ថានទូតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខណៈកម្ពុជាមានស្ថានកុងស៊ុលកិត្តយសនៅទីក្រុងឡាហ័រ នៃប្រទេសប៉ាគីស្ថានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក