ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរជាង៦ពាន់នាក់ បានទស្សនាព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្តកាលពីថ្ងៃទី២១ មីនា

សៀមរាប៖ ក្នុងព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត មានភ្ញៀវទេសចរទៅទស្សនាដល់ទៅជាង៦ពាន់នាក់ ពីរឆ្នាំក្រោយផ្ទុះជំងឺកូវីដ-១៩។

បើតាមអគ្គនាយករងអជ្ញាធរជាតិអប្សារា លោក ឡុង កុសល បានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់មន្ត្រីជំនាញ នៅក្នងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា បើទោះបីចំនួននេះច្រើនជាងចំនួនភ្ញៀវដែលបានចូលមកទស្សនាប្រាសាទអង្គរវត្តរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែវាមានចំនួនតិចនៅឡើយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

លោកបន្តទៀតថា៖ «បើនិយាយពីរឿងចំនួននេះ គឺវាតិចជាងមុនឆ្ងាយណាស់ ជាពិសេសគឺភ្ញៀវបរទេស បើកាលពីមុនគឺច្រើនណាស់ ប៉ុន្តែដោយសារស្ថានភាពអញ្ចឹងទៅ (ស្ថានភាពជំងឺកូវីដ១៩) គឺមិនបានច្រើនទេ»។

ជាមួយគ្នានេះ លោកបន្ថែមថាប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរជាងនេះ ជាពិសេសគួបផ្សំជាមួយការដកចេញនូវលក្ខខណ្ឌផ្សេងៗសម្រាប់ភ្ញៀវទេសចរ នោះគេនឹងមានការសង្ឃឹមថានឹងមានភ្ញៀវទេសចរចូលមកលេងប្រទេសកម្ពុជា ជាពិសេសគឺនៅប្រាសាទអង្គរវត្តក្នុងព្រឹត្តការណ៍ សមរាត្រីនៅខែកញ្ញាខាងមុខនេះម្ដងទៀត។

តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុអំណោយផលល្អ។

ត្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេនៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហមស្រាល រះឡើងចំណុចកណ្ដាលកំពូលប្រាសាទ ហើយទេសចរបង្ហាញការសប្បាយរីករាយជាខ្លាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក