ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាជាមួយលោក មីន អោងឡាំង កាលពីព្រឹកមិញ

មីយ៉ាន់ម៉ា៖ ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីព្រឹកមិញ ដោយបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំ២០២២នេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានជាលើកដំបូងនៅថ្ងៃទី២០ ខែមីនានេះរហូតដល់ថ្ងៃទី២៣ ខែមីនា។ សមាសភាពដែលអមដំណើរលោកទៅប្រទេសមីយ៉ាន់ម៉ារួមមានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ នាយកប្រតិបត្តិ AHA Centre លោក លី យ៉ាមមីង និងមន្ត្រីកម្ពុជា-អាស៊ានមួយចំនួនទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេសឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៃប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់, ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក