ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្តរតនគិរីរៀបចំឯកសាររូបភាពទេសចរណ៍ដើម្បីបង្ហាញសក្កានុពលទាក់ទាញអ្នកវិនិយោគ

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរីកំពុងចងក្រងឯកសារប្លង់រូបភាពតំបន់ទេសចរណ៍ សម្រាប់បង្ហាញទៅវិនិយោគិន ដើម្បីទាក់ទាញនិងសម្រួលដល់ការវិនិយោគវិស័យទេសចរណ៍នៅខេត្តនេះ។

អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន លើកឡើងថា ដោយសារខេត្តរតនគិរី គឺជាខេត្តដែលមានគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចររាប់ពាន់នាក់មកលេងកម្សាន្តជារៀងរាល់ឆ្នាំនោះ រដ្ឋបាលខេត្តបានរៀបចំចងក្រងប្លង់រូបភាពផ្សេងៗ សម្រាប់ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើវិស័យទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗផងដែរ។ លោកបន្ថែមថា ក្នុងការវិនិយោគនៅទីនេះគឺផ្តោតទៅលើវិស័យអេកូទេសចរណ៍។

លោកបន្តថាការចងក្រងនេះ គឺដើម្បីទុកជាឯកសារដល់ក្រុមហ៊ុនដែលមានបំណងចង់បណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍ មានភាពងាយស្រួលក្នុងការពិនិត្យទីតាំងដែលខ្លួនត្រូវការ។

លោកថា៖ «ការចងក្រងនូវប្លង់តំបន់រមណីយដ្ឋាននេះឡើង គឺពិតជាមានសារសំខាន់ សម្រាប់ការផ្តល់នូវទីតាំងជាក់លាក់ដល់អ្នកដែលចង់វិនិយោគស្គាល់ពីចម្ងាយផ្លូវនៅតំបន់នីមួយៗនោះ ដើម្បីឱ្យពួកគាត់ភាពងាយស្រួលសម្រេចចិត្តជ្រើសរើសទីតាំងមួយដែលខ្លួនចង់បណ្តាក់ទុនវិនិយោគ»។

បើតាមលោក ញ៉ែម សំអឿន រដ្ឋបាលខេត្តកំពុងចងជាប្រព័ន្ធនៃការកសាងប្លង់គ្រប់តំបន់រមណីយដ្ឋានទាំងអស់ ខណៈការចងក្រងនេះបានសម្រេចបានច្រើនគោលដៅមកហើយដែរ។

គួរឱ្យដឹងថា ខេត្តរតនគិរីជាខេត្តមួយនៅភាគឦសានប្រទេសមានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិនិងវប្បធម៌ជាច្រើនកន្លែងដែលភ្ញៀវទេសចរភាគច្រើនស្គាល់នោះរួមមាន បឹងយក្សឡោម ទឹកជួរតាតៃ ដែនជម្រកសត្វព្រៃលំផាត់ ឧទ្យានជាតិវីរៈជ័យ ជាពិសេសគឺភូមិវប្បធម៌ជនជាតិដើមភាគតិច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក