ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែនស្នើរសុំទិញខែលការពារអាកាសពីអ៊ីស្រាអែល

យ៉េរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានស្នើរសុំដល់សមាជិករដ្ឋាភិបាលអ៊ីស្រាអែលជាង ១០០នាក់ឱ្យជួយគាំទ្រចំណោះការស្នើរសុំរបស់អ៊ុក្រែន ដើម្បីផ្តល់នូវប្រព័ន្ធការពារដែនអាកាស 'Iron Dome' ដែលគាត់សរសើរថាជាប្រព័ន្ធល្អបំផុតនៅក្នុងពិភពលោក។

លោកបានលើកឡើងពីប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ដែលជារឿយៗប្រើដើម្បីស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

លោកថា៖ «អ្នករាល់គ្នាដឹងថាប្រព័ន្ធការពារកាំជ្រួចរបស់អ្នកគឺល្អបំផុត។ ហើយអ្នកពិតជាអាចជួយប្រជាជនរបស់យើង សង្គ្រោះជីវិតរបស់ជនជាតិអ៊ុយក្រែន ជនជាតិយូដាអ៊ុយក្រែន»។

ប្រព័ន្ធចាប់គ្រាប់មីស៊ីល Iron Dome របស់អ៊ីស្រាអែល មានសមត្ថភាពកំណត់គោលដៅគ្រាប់រ៉ុក្កែតបាញ់ចូល ដោយបាញ់កាំជ្រួចស្ទាក់ចាប់ ដើម្បីកម្ទេចលើអាកាសក្នុងរយៈពេលប៉ុន្មានវិនាទី ប៉ុណ្ណោះបន្ទាប់ពីត្រូវបានបាញ់បង្ហោះចេញ។

កាសែត Jerusalem Post បានរាយការណ៍ថា ប្រជាជនមួយចំនួននៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល មានការស្រងាកចិត្តចំពោះការលើកឡើងរបស់លោក Zelensky ដែលធ្លាប់រិះគន់លើអ៊ីស្រាអែលមិនព្រមដាក់ទណ្ឌកម្មលើរុស្ស៊ីអំឡុងពេលកិច្ចប្រជុំមួយ។ យ៉ាងណាក៏ដោយ ប្រទេសនេះមិនមានគម្រោងផ្លាស់ប្តូរដំណើរការ និងផ្តល់អាវុធ ឬឧបករណ៍ផ្សេងទៀតដល់អ៊ុយក្រែនឡើយ។

អ៊ីស្រាអែលក៏មានបំណងបន្តធ្វើជាអ្នកសម្រុះសម្រួលរវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានទាក់ទងជាមួយលោក Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានផ្ញើសាររវាងភាគីទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ដំណោះស្រាយដោយសន្តិវិធី។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានថ្កោលទោសការលុកលុយរបស់រុស្ស៊ី ប៉ុន្តែបានប្រុងប្រយត្ន័ពាក្យសំដីចំពោះទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងមូស្គូ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក