ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប បើកសវនាការជំនុំជម្រះបណ្តឹងរបស់គណបក្សភ្លើងទៀន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសបើកសវនាការជំនុំជម្រះលើបណ្តឹងសុំបដិសេធបញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា សវនាការជាសាធារណៈនឹងធ្វើនាថ្ងៃទី២២ ខែមីនា វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

ក្នុងសវនាការនៅព្រឹកស្អែកនេះ រួមមានសមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ អនុប្រធាន គ.ជ.ប លោក នុត សុខុម និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ពាក្យបណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងសុំបដិសេធបញ្ជីបេក្ខជន គណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានដើមបណ្តឹងឈ្មោះ ម៉ៅ មុនី ហើយដែលបានប្រគល់សិទ្ធិជូន លោកមេធាវីឈោ្មះ ទៀង វុទ្ធា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក