ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យន្តហោះ China Eastern Airlines ដែលផ្ទុកមនុស្ស ១៣២នាក់បានធ្លាក់នៅខេត្តក្វាងស៊ី

ប៉េកាំង៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានមនុស្សជិះលើយន្តហោះចំនួន ១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន នៅពីថ្ងៃចន្ទ ខណៈកំពុងហោះហើរពីទីក្រុងគុនមីន ទៅកាន់ខេត្តខ្វាងចូវនេះបើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន (CAAC) ។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា យន្តហោះនេះជាយន្តហោះ Boeing 737 ហើយចំនួនអ្នកស្លាប់បាត់បង់ជីវិតមិនត្រូវបានគេដឹងភ្លាមៗនោះទេពេលនេះក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

CAAC បានបញ្ជាក់ថា យន្តហោះនេះបានបាត់ការទាក់ទងនៅលើទីក្រុង Wuzhou ក្នុងតំបន់ Guangxi ដែលផ្ទុកអ្នកដំណើរ ១២៣នាក់ និងនាវិក ៩នាក់នៅលើយន្តហោះ។

ទូរទស្សន៍ CCTV បានដកស្រង់ពីការិយាល័យគ្រប់គ្រងអាសន្នខេត្តថា ការធ្លាក់នេះ «បណ្តាលឱ្យមានភ្លើងឆេះភ្នំ»។

គួររំលឹកផងដែថា យោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍ ឧបទ្ទវហេតុធ្លាក់យន្តហោះចុងក្រោយរបស់ប្រទេសចិនគឺក្នុងឆ្នាំ២០១០ នៅពេលដែលមនុស្ស ៤៤នាក់ក្នុងចំណោម ៩៦នាក់នៅលើយន្តហោះបានស្លាប់នៅពេលដែលយន្តហោះក្នុងតំបន់ Embraer E-190 ដែលហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់នៅពេលទៅដល់អាកាសយានដ្ឋាន Yichun ។

ក្នុងឆ្នាំ១៩៩២ យន្តហោះ China Southern 737-300 ដែលហោះហើរពីទីក្រុង Guangzhou ទៅកាន់ Guilin បានធ្លាក់ ដោយបានសម្លាប់មនុស្សទាំងអស់ ១៤១នាក់នៅលើយន្តហោះ នេះបើយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក