ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សម្នាក់ស្លាប់ និង២៧នាក់របួសក្នុងហេតុការបាញ់ប្រហារក្នុងការតាំងពិព័រណ៍រថយន្តនៅរដ្ឋ Arkansas

អន្តរជាតិ៖ អាជ្ញាធរនៃរដ្ឋ Arkansas បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា បុរសម្នាក់បានស្លាប់ និង២៧នាក់បានរងរបួស នៅពេលដែលមនុស្សពីរនាក់បាញ់ប្រហារគ្នាដោយកាំភ្លើងក្នុងអំឡុងការតាំងបង្ហាញរថយន្តដែលជាផ្នែកមួយនៃព្រឹត្តិការណ៍សហគមន៍ប្រចាំឆ្នាំនៅក្នុងទីក្រុងតូចមួយភាគអាគ្នេយ៍រដ្ឋ Arkansas។

មនុស្សម្នាក់ដែលបានចាកចេញពីកន្លែងកើតហេតុនៃការបាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ហើយកំពុងត្រូវបានសាកសួរអំពីការបាញ់ប្រហារនៅទីក្រុង Dumas។

ប៉ូលីសរដ្ឋក៏បាននិយាយផងដែរថា កុមារជាច្រើននាក់ស្ថិតក្នុងចំណោមអ្នករងរបួស ក្នុងនោះពីរនាក់មានអាយុក្រោម ២ខួប។

ការតាំងបង្ហាញរថយន្តគឺជាផ្នែកមួយនៃព្រឹត្តិការណ៍សហគមន៍ដែលប្រារព្ធឡើងនៅនិទាឃរដូវនីមួយៗដែលហៅថា Hood-Nic។

បើតាមប្រភពដដែល មនុស្សចំនួន ៦នាក់ដែលមានអាយុក្រោម ១៨ឆ្នាំដែលត្រូវបានរងរបួសដោយការបាញ់ប្រហារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារArkansasក្នុងទីក្រុង Little Rock។

លោក Wallace McGehee ដែលជាអ្នករៀបចំកម្មវិធីរថយន្តបានឱ្យដឹងថា នៅពេលដែលលឺស្នូរគ្រាប់កាំភ្លើង គាត់ចាប់ផ្តើម «រត់លោតចុះក្រោមព្យាយាមយកក្មេងៗចេញពីផ្លូវ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក