ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអំពាវនាវឱ្យថ្នាក់ជាតិ បែងចែងការងារឱ្យបានច្បាស់លាស់ និងមានទំនួលខុសត្រូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រសួង-ស្ថាប័នថ្នាក់ជាតិ ត្រូវបែងចែកការងារឱ្យបានច្បាស់លាស់ និងមានទំនួលខុសត្រូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិលើការ ផ្តល់សេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងការងារកែទម្រង់។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ លើកឡើងថា ថ្នាក់រដ្ឋបាល នីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវា ក្នុង វិស័យនីមួយៗ កម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោបាយ និងការវិវឌ្ឍន៍ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

សម្ដេចបន្តថា គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានា សម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ដែលជា យន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាពនៃការដឹកនាំ ការសម្របសម្រួល ការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ ។

ជាមួយគ្នានេះផងដែរសម្តេចក៏បានក្រើនរំលឹកជាថ្មីដល់គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយ ដែលពុំមានតម្រូវការចាំបាច់ រួមទាំងតម្រោងវិនិយោគសាធារណះ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុង ស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវិដ-១៩ ដោយសាខាពន្ធដារ រាជធានី-ខេត្ត ត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត នីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា ។

ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក