ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ការផ្ទេរអំណាចទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិគឺជាចំណែកមួយនៃភាពជោគជ័យលើការប្រយុទ្ធនិងជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃការបែងចែកមុខងារនិងតួនាទីទៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយថាបានជួយកម្ពុជាយកឈ្នះទៅលើជំងឺកូវីដ-១៩។

ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ ២០២១-២០៣០ នៅសណ្ឋាគារសុខាត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថា ដោយសារតែការផ្ទេរអំណាចទៅថ្នាក់រដ្ឋបាលក្រោមជាតិទាន់ពេលវេលា បានធ្វើឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជាទទួលជោគជ័យជាបន្តបន្ទាប់។

សម្ដេចក៏បានសង្កេតថា នៅពេលបច្ចុប្បន្ននេះនៅថ្នាក់ខេត្តមួយចំនួនគឺពុំមានការឆ្លងជំងឺកូវីដ-១៩ នោះទេ។

សម្ដេចថា៖ «បទពិសោធជោគជ័យរយៈពេល ២ឆ្នាំនៃការប្រយុទ្ធប្រឆាំងទៅនឹងកូវីដនោះគឺជាជោគជ័យនៃការបែងចែកមុខងារនិងការផ្ទេរអំណាចកាន់តែច្រើនទៅកាន់មូលដ្ឋាន។ ចំណុចនេះប្រសិនបើអ្វីរង់ចាំនៅថ្នាក់ជាតិហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបានទៅតាមទំហំការងារនិងការឆ្លើយតបបន្ទាន់ទេនោះ។ យើងមិនអាចជោគជ័យតាមរបៀបសព្វថ្ងៃនេះបានទេ»។ 

សម្ដេចក៏បានសង្កេតឃើញដែរថា ក្នុងពេលដែលអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលថ្នាក់ក្រោមជាតិមានការខ្វះកម្លាំងដែលត្រូវការឲ្យមានការរៀបចំជាថ្មីលើលិខិតបទដ្ឋានគតិយុត្តដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនកម្លាំងក៏ដូចជាការគ្រប់គ្រងដឹកនាំអោយមានប្រសិទ្ធភាព។

សម្ដេចបានបញ្ជាក់ថាសម្ដេចបានដាក់សេចក្ដីព្រាងពិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១ ខែមេសា ខាងមុខផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក