ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មសហការជាមួយអាជ្ញាធរគ្រឿងញៀនទប់ស្កាត់ការនាំចូលនូវជីកសិកម្ម ដែលបំប្លែងទៅជាគ្រឿងញៀន

ភ្នំពេញ៖ ក្រសួងកសិកម្មកំពុងសហការជាមួយអាជ្ញាធរគ្រឿងញៀន ចុះសិក្សាស្វែងរកសារធាតុជីកសិកម្មបំប្លែងទៅជាសារធាតុញៀន បន្ទាប់ពីធ្លាប់រកឃើញករណីកែច្នៃជីកសិកម្មទៅជាគ្រឿងញៀន។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ បានឱ្យដឹងថា ក្រសួងកសិកម្មបានចាត់ក្រុមមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរ គ្រឿងញៀនក្រសួងមហាផ្ទៃ ចុះសិក្សានិងស្រាវជ្រាវស្វែងរកការនាំចូលនូវជីកសិកម្មណា ដែលបំប្លែងទៅជាសារធាតុគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋនិងនាំឱ្យខាតបង់សេដ្ឋកិច្ចជាតិ។

លោកបន្តថា ខាងក្រសួងកសិកកម្មនឹងពិនិត្យការស្នើសុំនាំចូលជីកសិកម្មទាំងនោះ ដោយមើលទៅលើសារធាតុណាដែលពាក់ព័ន្ធទៅនឹងសារធាតុគ្រឿងញៀន ព្រោះជាធម្មតាជីកសិកម្មស្ទើរតែ ៩០ភាគរយមានធាតុផ្សំបីប្រភេទប៉ុណ្ណោះគឺ N P K (អាសូត ផូស្វ័រ ប៉ូតាស្យូម) ក្រៅពីនេះមានសារធាតុពីរប្រភេទទៀតគឺ ម៉ាណេស្យូម និងកាល់ស្យូម។

លោកបន្ថែមថា ក្រសួងកសិកម្ម ជាមួយក្រសួងមហាផ្ទៃទទួលបន្ទុកខាងគ្រឿងញៀននឹងពិភាក្សា ពិនិត្យយ៉ាងល្អិតល្អន់ទៅលើការងារនេះ ព្រមទាំងចាត់វិធានការទៅលើអ្នកក្លែងបន្លំ ដែលនាំចូលជីមានពាក់ព័ន្ធនឹងសារធាតុញៀន ទៅតាមច្បាប់ជាធរមាន។

គួរឲ្យដឹងថា កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ ក្រសួងកសិកម្មឲ្យពិនិត្យ ទប់ស្កាត់ការនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់ បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថាគ្រឿងផ្សំសារធាតុញៀនដែលជនទុច្ចរិតស្នើសុំនាំចូលដើម្បីផលិតជីនោះ ត្រូវបានយកមកកែច្នៃផលិតគ្រឿងញៀនទៅវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក