BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៩២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ៨២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,០៨៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣១,០៣៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,១៩២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,៣០៩ករណី(ជាប្រភេទអូមីក្រុង) ៕