ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ពលរដ្ឋយើងនៅក្រៅប្រទេសគួររួមសុខ រួមទុក្ខជាមួយនឹងប្រទេសដែលជួបវិបត្តិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋដែលនៅក្រៅប្រទេសគួរកុំរត់ចោលប្រទេសដែលខ្លួនកំពុងនៅពេលគេជួបទុក្ខ គួររួមសុខរួមទុក្ខជាគ្នា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ បានឱ្យដឹងថា ការសម្រេចរបស់សម្ដេចគឺមិនចង់ឱ្យពលរដ្ឋរបស់កម្ពុជាចាកចេញពីប្រទេសដែលជួបការលំបាកនោះទេ ដោយថាដើម្បីបង្ហាញនូវសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយប្រទេសទាំងនោះ។

សម្តេចបន្តថា ជាក់ស្តែងស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនមានពលរដ្ឋខ្មែរចំនួន ២៣គ្រួសារនៅទីនោះ ហើយសម្ដេចពុំមានគោលការណ៍ណាមួយឱ្យជម្លៀសពួកគេចេញនោះទេ។

សម្ដេចថា៖ «នៅប្រទេសគេសុខ យើងនៅជាមួយគេក៏ប៉ុន្តែពេលគេមានការលំបាកបន្តិចបន្តួចយើងបែរជារត់ចេញពីគេ។ រឿងនេះគឺទៅមិនរួចទេ»។

សម្តេចក៏បានរំលឹកថា កាលពីមុនពេលកូវីដ ផ្ទុះ និស្សិតយើងបាននាំគ្នារត់ចេញពីប្រទេសចិន ហើយដល់ពេលឥឡូវចង់ទៅរៀនវិញមានការលំបាក ដូច្នោះយើងគួរកុំរត់ចោលគ្នា ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក