ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោឱ្យដាក់ផែនការរំកិលសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុត្រូវចាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យមានវិធានការរៀបចំនូវការពិនិត្យនិងផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋកម្ពុជាដើរទៅដល់អ្នកត្រូវចាក់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា និងប្រកាសទទួលយកវ៉ាក់សាំងពីប្រទេសជាមិត្តដល់ប្រទេសកម្ពុជា។

សម្ដេចបានបញ្ជាឱ្យសិក្សាពីលទ្ធភាពក្នុងការធ្វើផែនការរំកិលក្នុងការចាក់វ៉ាក់សាំងជូនទៅដល់ពលរដ្ឋត្រូវដល់អាយុដែលត្រូវចាក់ដើម្បីឲ្យមាននិរន្តរភាព ធ្វើសកម្មភាពឱ្យជាប់កុំឲ្យដាច់ ព្រោះមិនដឹងថាពេលណាកូវីដ-១៩ បាត់ពីកម្ពុជានោះទេ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើង។

គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋដែលមានអាយុពី ៣ឆ្នាំឡើង បានចំនួនជាង៩២ ភាគរយនៃប្រជាជនសរុបចំនួន ១៦លាននាក់៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក