ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលរៀបចំការដូរក្រលៀនឱ្យស្របច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល សិក្សានិងអនុញ្ញាតឱ្យការវះកាត់ប្ដូរក្រលៀននៅប្រទេសកម្ពុជាទៅជាការវះកាត់ដោយស្របច្បាប់។ ទោះជាយ៉ាងណាសម្ដេចបានណែនាំថា ការវះកាត់ដោយស្របច្បាប់គឺមិនមែនមានន័យថាអនុញ្ញាតឲ្យមានការជួញដូរសរីរាង្គនៅកម្ពុជានោះទេ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា នៅកម្ពុជាគឺមានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀនតាំងពីឆ្នាំ២០១០ មកម្ល៉េះនៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែមិនបានបញ្ចេញព័ត៌មានជាសាធារណៈ។

ក្នុងពេលដែលសម្ពោធដាក់អោយប្រើប្រាស់អាគារថ្មីនៃមន្ទីរពេទ្យនេះ សម្ដេចបានប្រកាសឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរក្រលៀនដោយស្របច្បាប់នៅកម្ពុជាតែម្តង។

សម្ដេចតេជោថា៖ «ដើម្បីកុំឲ្យមានការជួញដូររវាងអ្នកដែលដោះដូរជាមួយនឹងអ្នកដែលផ្ដល់វាត្រូវមានវិធានការ។ វាត្រូវការក្រុមឈាមអីដូចគ្នាទៅដល់បាន ប៉ុន្តែបើរកចេញពីក្រុមគ្រួសារ បងប្អូនបរិច្ចាគឲ្យបង ឬក្មួយបរិច្ចាគឲ្យឪពុកមា ឬអ្នកដទៃទៀតដោយស្ម័គ្រចិត្តដើម្បីនឹងផ្ដល់»។

សម្ដេចតេជោបញ្ជាក់ថា កម្ពុជាមានសមត្ថភាពនិងធ្វើកិច្ចការនេះហើយ។

បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលចំពោះសម្ដេចតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀននិងថ្លើមផងដែរ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក