ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនឹងទៅប្រទេសជប៉ុននៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចនឹងធ្វើដំណើរទៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៤ ស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា៖ «តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា និងគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិកខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំនេះនៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុង Kumamoto ប្រទេសជប៉ុន»។

កិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅអាស៊ីប៉ាស៊ីហ្វិកលើកទី៤ (4th APWS) នឹងប្រព្រឹត្តទៅនៅទីក្រុង Kumamoto ប្រទេសជប៉ុន ដែលក្នុងនោះគណៈប្រតិភូជាន់ខ្ពស់រួមទាំងប្រមុខរដ្ឋ និងអ្នកតំណាងមកពីអង្គការអន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងពិភាក្សាអំពីបញ្ហាផ្សេងៗទាក់ទងនឹងទឹក។

APWS ទី៤ ក៏នឹងចែករំលែកជាមួយពិភពលោកនូវកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ទីក្រុងម្ចាស់ផ្ទះ Kumamoto ក្នុងការអភិរក្សទឹកក្រោមដី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញរបស់ខ្លួនពីការរញ្ជួយដី Kumamoto ឆ្នាំ២០១៦៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក