ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុនសម្រេចរួមគ្នាក្នុងការលើកភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែកើនឡើងមួយកម្រិតទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានពិភាក្សានិងសម្រេចរួមគ្នាក្នុងការពង្រីកដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងជប៉ុនឲ្យកើនឡើងមួយកម្រិតទៀត។

ការសម្រេចរួមគ្នានេះគឺធ្វើឡើងក្នុងពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ជួបប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនិងលោក គីស៊ីដា បានសំដែងនូវការពេញចិត្តនូវទំនាក់ទំនងរវាងប្រទេសទាំងពីដែលមាននៅពេលបច្ចុប្បន្ន និងប្រកាសថានឹងលើកភាពជាដៃគូយុទ្ធសាស្ត្រប្រទេសទាំងពីរបន្ថែមទៀត។

សម្ដេចតេជោថា៖ «ដោយផ្អែកទៅលើការរីកចំរើននិងទំនុកចិត្តយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ ក៏ដូចជាដើម្បីឈានទៅប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននិងខ្ញុំបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឲ្យដល់កម្រិតមួយថ្មី»។

នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានប្ដេជ្ញាថានឹងបង្កើតនូវកម្រិតដៃគូយុទ្ធសាស្ត្ររវាងកម្ពុជាជប៉ុនឲ្យឡើងបានមួយកម្រិតថែមទៀត ជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានោះផងដែរលោកក៏បានប្រកាសថាប្រទេសជប៉ុននឹងពង្រឹងវិស័យការពារជាតិជាមួយនឹងប្រទេសកម្ពុជាដើម្បីពង្រឹងនូវសណ្ដាប់ធ្នាប់សមុទ្រសេរីតាមរយៈដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពាររបស់ប្រទេសលោកមកកម្ពុជា។

លោកថ្លែងថា៖ «ការបំពេញបន្ថែមនូវការហ្វឹកហ្វឺនទ្វេរភាគី និងសហប្រតិបត្តិការលើវិស័យជំនួយមនុស្សធម៌នឹងការសង្គ្រោះគ្រោះមហន្តរាយ នឹងនាំឲ្យចំណងរវាងកងកម្លាំងស្វ័យការពារជប៉ុននិងកងយោធពលខេមរភូមិន្ទកម្ពុជាកាន់តែខ្លាំងឡើង»។

កាលពីឆ្នាំ២០១៣ កម្ពុជា-ជប៉ុន បានដំឡើងកម្រិតភាពជាដៃគូទៅជា ភាពជាដៃគូរយុទ្ធសាស្ត្រ ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ទាំងការហោះហើរ ការអភិវឌ្ឍធនធានមនុស្សសមាហរណកម្មការសំអាតមីន និងការអភិវឌ្ឍន៍ទីក្រុងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក