ភ្នំពេញ៖ ប្រទេសជប៉ុននឹងធ្វើឲ្យឧស្សាហកម្មកម្ពុជាក្លាយជាឧស្សាហកម្មកម្រិតខ្ពស់។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊៊ន សែន នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទនេះលោក គីស៊ីដា បានថ្លែងថា ៖ «ជប៉ុននឹងជួយដល់កម្ពុជាឱ្យទៅជាប្រទេសមានឧស្សាហកម្មកម្រិតខ្ពស់ដោយសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»។
ការលើកឡើងរបស់លោកស៊ីដាបែបនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនឲ្យមកដំឡើងរោងចក្រនៅក្នុងប្រទេសកម្ពុជា ដោយថាស្ថានភាពនៃការវិនិយោគនៅកម្ពុជាបច្ចុប្បន្នគឺកាន់តែមានភាពល្អប្រសើរ។
ឧស្សាហកម្មរបស់ប្រទេសជប៉ុនចាប់ផ្ដើមរីកចម្រើននៅក្នុងឆ្នាំ១៨៧១ នៅក្នុងរដ្ឋាភិបាល Meiji ដែលចាប់ផ្ដើមមានការវិវត្តកាន់តែរីកចំរើនរហូតទៅដល់ក្លាយទៅជាឧស្សាហកម្មទំនើបនិងជឿនលឿននាពេលបច្ចុប្បន្ន៕