ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនប្រកាសបន្តគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីដា ហ្វូមីអូ បានប្រកាសថាជប៉ុននឹងនៅតែបន្តគាំទ្រជួយដល់ការបោះឆ្នោតនៅកម្ពុជាដើម្បីឈរបញ្ចាំងពីមតិចម្រុះនៅក្នុងប្រទេសនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក ស៊ីដា ហ្វូមីអូ បានបញ្ជាក់អំពីការគាំទ្រដល់ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាដោយប្រកាសក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់វិស័យទាំងនេះ។ ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ លោកបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជានេះបន្តទៀត។

លោកថា៖ «ជប៉ុនបន្តគាំទ្រដល់កម្ពុជាឲ្យបោះឆ្នោតបានដើម្បីឆ្លុះបញ្ចាំងពីមតិចម្រុះនៅកម្ពុជា»។

នៅក្នុងឆ្នាំ២០២២ នេះព្រះរាជាណាចក្រកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្សនយោបាយចំនួន១៧ ចូលរួមក្នុងការបោះឆ្នោត ខណៈនៅឆ្នាំ២០២៣ ខាងមុខការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសសមាជិកសភាសភានឹងរៀបចំឡើង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក