ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុឲ្យក្លាយជាកំពង់ផែដែលមានសក្កានុពលក្នុងតំបន់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីដា ហ្វូមីអូ បានបញ្ជាក់ពីគោលបំណងរួមគ្នាក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តខេត្តព្រះសីហនុឲ្យទៅជាកំពង់ផែដែលមានសក្ដានុពលនៅក្នុងតំបន់ ពោលគឺនឹងជំរុញកំពង់ផែមួយនេះអោយទៅជាកំពង់ផែអន្តរជាតិធំមួយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃអនាគតក្រោមការចូលរួមក្រោមការចូលរួមជួយពីប្រទេសជប៉ុនកំពង់ផែស្វយ័តខេត្តព្រះសីហនុនឹងក្លាយទៅជាកំពង់ផែដែលមិនត្រឹមតែមានសារៈសំខាន់ចំពោះកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាកំពង់ផែដ៏មានសារៈសំខាន់នៅក្នុងតំបន់ផងដែរ។

នេះគឺជាការព្រមព្រៀងគ្នាមួយ រវាងសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុនដែលបានជួបពិភាក្សានៅក្នុងជំនួបជាង ២ម៉ោងនៅ ល្ងាចថ្ងៃទី២០ ខែមីនានេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីដា ហ្វូមីអូ បានបញ្ជាក់ក្នុងសន្និសីទកាសែតនាយប់នេះថា ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្ដានុពល។

លោកមានជំនឿចិត្តទៅលើការរីកចម្រើននៃសេដ្ឋកិច្ចនៃប្រទេសនេះ និងបញ្ជាក់ថាជប៉ុននឹងគាំទ្រឲ្យកម្ពុជាសម្រេចបាននូវគោលដៅកែប្រែកំពង់ផែខេត្តព្រះសីហនុឲ្យទៅជាកំពង់ផែនៅក្នុងតំបន់មួយ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ត្រូវបានសាងសង់លើកដំបូងនៅឆ្នាំ១៩៥៦ ហើយចាប់ផ្ដើមបន្តប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញក្រោយឆ្នាំ១៩៧៩។ ដើម្បី ធ្វើឲ្យ មាន លក្ខណៈ ងាយស្រួល និង មាន ប្រសិទ្ធភាព បន្ថែមទៀតនៅឆ្នាំ២០២២ ទីភ្នាក់ងារ សហប្រតិបត្តិ ការ អន្តរជាតិ ជប៉ុន (JICA) បានជួយរៀបចំនឹងកសាងចំណត ផែ កុងតេន័រ បន្ថែមទៀត។

បច្ចុប្បន្នកំពង់ផែក្រុងព្រះសីហនុគ្រោងនឹងពង្រីកផ្ទៃកំពង់ផែនៅចុងឆ្នាំ២០២២ខាងមុខ ដែលនឹងពង្រីកដល់ប្រវែង៣៥០ម៉ែត្រ និងដល់ជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតដល់កប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៤០០០កុងតឺន័រអាចចូលកំពង់ផែបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក