ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជប៉ុនថា ពិភពលោកគួររៀនពីស្មារតីសន្តិភាពរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានថ្លែងនូវការកោតសរសើរចំពោះស្មារតីកសាងសន្តិភាពរបស់ប្រជាជនកម្ពុជាដែលនាំអោយប្រទេសមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងអំពីការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាពនៅកម្ពុជាកាលពី៣០ឆ្នាំមុន។ លោកបង្ហាញនូវមោទនភាពពីការរីកចំរើននូវសន្តិភាពរបស់កម្ពុជានិងការរួបរួមរបស់ប្រជាជនដែលធ្វើអោយកម្ពុជារក្សាបានសន្តិភាពដូចសព្វថ្ងៃ។

លោកថា៖ «គួររៀនពីស្មារតីសន្តិភាពរបស់កម្ពុជាដោយពិភពលោកពេលនេះកំពុងរស់នៅដោយស្ថានភាពដែលគួរព្រួយបារម្ភ»។

លោក គីស៊ីដា ហ្វូមីអូ ក៏ប្រកាសពីការផ្ដល់ការគាំទ្រជាបន្តបន្ទាប់នៅកម្ពុជាដើម្បីជំរុញសន្តិភាពដែលមានបច្ចុប្បន្ននេះឲ្យកាន់តែរីកចម្រើនកាន់តែខ្លាំងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក