ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្ដល់ជំនួយជាង៤លានដុល្លារដល់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនិងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ ប្រទេសជប៉ុនបានផ្ដល់ជំនួយជាង ៤លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍគម្រោងទទួលថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ និងគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋានតាមរយៈការចូលរួមពីប្រជាពលរដ្ឋ។

ការប្រកាសផ្ដល់ជំនួយនេះធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ហ្វូមីអូ។

ក្នុងជំនួយជាង ៤លានដុល្លារនោះមាន ១,៧លានដុល្លារត្រូវអនុវត្តន៍លើគម្រោងទទួលបានថាមពលកកើតឡើងវិញ និង២,៦លានដុល្លារត្រូវផ្ដល់ទៅគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋានតាមរយៈការចូលរួមពីប្រជាពលរដ្ឋ។

គម្រោងទាំងពីរនេះអនុវត្តន៍ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំកម្ពុជា។

ការផ្ដល់ជំនួយនេះគឺក្នុងពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ហ្វូមីអូ ធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនៅកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក