ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សសយក បន្តដាក់គោលដៅបំផុះចលនាយុវជនកម្ពុជានិងស្មារតី២ធ្នូ

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី មានប្រសាន៍បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបន្តដាក់គោលដៅបំផុសស្មារតី ២ធ្នូ និងចលនាយុវជនកម្ពុជា។

ក្នុងឱកាសនៃពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគ្រប់រូប ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងមធ្យោបាយសម្ភារក្នុងសកម្មភាពរបស់ ស.ស.យ.ក. ក្នុងរយៈកាលកន្លងមក។

លោកបន្តថា៖ «បេសកកម្ម បុព្វហេតុ និងសមិទ្ធផលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេលកន្លងមកនេះ ក្នុងការរួបរួមយុវជនដោយមិនប្រកាន់និន្នាការ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិ បានបង្កើតឱ្យមានការទទួលស្គាល់មួយក្នុងមជ្ឈដ្ឋានយុវជន និងមហាជននៃព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីលើនេះ លោក៏បានលើកឡើងអំពីសមិទ្ធផលទាំងនេះ បានអនុញ្ញាតឱ្យ ស.ស.យ.ក. ពង្រីកវិសាលភាពរបស់ខ្លួន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុង និងក្រៅស្រុកបានកាន់តែច្រើន។

លោកបានបន្តថា៖ «ពេលដែលយើងដោះឯកសណ្ឋាន ស.ស.យ.ក. យើងមានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជាស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុសតាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមករួមគ្នាដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ»។

ចេញពីកិច្ចប្រជុំ និងការពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់នេះ អង្គប្រជុំទាំងមូលស្វែងរកធាតុចូលជាច្រើនចេញពីការចែករំលែកយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលធាតុចូលទាំងនេះជាមូលដ្ឋាននៃគំនិតបន្ថែមទៀតក្នុងការដឹកនាំយុវជន និងអនុវត្តកិច្ចការជាបន្តនៅតាមមូលដ្ឋានរៀងៗខ្លួន។ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. សូមសម្តែងនូវការអបអរសាទរ ក៏ដូចជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងពីសមាជិក សមាជិកាម្នាក់ៗក្នុងការងារកន្លងមក ហើយការចូលរួមដែលជំរុញឲ្យកិច្ចប្រជុំនាពេលនេះទទួលបានជោគជ័យជាផ្លែផ្កា។

សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើម យុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងបន្តការងារចូលរួមជួយសង្គម និងយុវជនរហូតមកដល់ពេលបច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក