ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីជនជាតិថៃសុំទោសជាសាធារណៈចំពោះការប្រឌិតរឿងការបង្ខាំងវះយកសរីរាង្គមនុស្សនៅកម្ពុជា

ខេត្តព្រះសីហនុ៖ ស្ត្រីជនជាតិថៃដែលប្រឌិតរឿងពាក់ព័ន្ធថាមានក្រុមជនជាតិចិនចាប់បង្ខាំងបូមឈាម និងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ បានចេញមុខសារភាពទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈចំពោះនគរបាលកម្ពុជា និងនគរបាលថៃកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ក្នុងសំលៀកបំពាក់ពាក់វ៉ែនតាខ្មៅ ពាក់ម៉ាស់ និងរុំខ្លួនដោយខោអាវជិតមើលមិនស្គាល់ ស្ដ្រីម្នាក់នោះមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញឈ្មោះដល់អ្នកការសែតទេក្នុងសន្នីសិទសារព័ត៌មានដែលធ្វើឡើងរួមគ្នាដោយនគរបាលកម្ពុជា និងថៃកាលពីថ្ងៃសុក្រនោះ។

នាងបានថ្លែងក្នុងសន្នីសិទនោះថា ការប្រឌិតរឿងបែបនេះ៖ «គឺមានគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់»។

ឧត្តមសេនីយ៍ទោ Surachat Hakparn បាននិយាយថាស្ត្រីរូបនេះអាចប្រឈមមុខនឹងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិតដល់ប៉ូលីស ដែលជាបទល្មើសដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអតិបរមាចំនួន ៣ឆ្នាំ និង/ឬពិន័យជាប្រាក់ចំនួន ៦ពាន់បាតប្រសិនបើត្រូវបានរកឃើញកំហុសមែន។

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សារព័ត៌មានថៃ Thai Examiner បានចុះផ្សាយថាមានករណីស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។ ក្រោយចុះផ្សាយនៃក្រសួងការបរទេសកម្ពុជាបានបានចេញមុខបញ្ជាក់ថាពុំមានករណីនេះដូចការលើកឡើងនោះទេ ថែមទាំងកំពុងទាក់ទងទៅអាជ្ញាធរថៃដើម្បីស្វែងរកព័ត៌មានបន្ថែមនៃការចោទប្រកាន់នេះដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក