ភ្នំពេញ៖ សម្ដេចតេជោបានអនុញ្ញាតឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅម៉ោង៥និង៣០នាទី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការសាងសង់១០០%។
នេះបើតាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
ស្ពាននេះបានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។
សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ៕