ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ

ភ្នំពេញ : នៅថ្ងៃអង្គារ៍ ថ្ងៃទី០១ ខែមិថុនា លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្លាមៗបន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចការទូតដ៏សំខាន់របស់រដ្ឋសំខាន់ៗអាស៊ាន។

លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកម៉ិញដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy ។

លោកស្រី Wendy Sherman បានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈរដ្ឋមន្រ្តីនៅឯវិមានសន្តិភាពដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីសំខាន់ៗ។

លោកស្រី Sherman បានមកដល់ទីក្រុងភ្នំពេញបន្ទាប់ពីធ្វើដំណើរពីទីក្រុងហ្សាកាតានៅព្រឹកនេះ ហើយនឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងបាងកកមុនពេលវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ។

លោកស្រី Wendy Sherman គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងរយៈពេលជិតមួយទស្សវត្សហើយជាសមាជិកដំបូងនៃរដ្ឋបាល Biden ដែលបានធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍។ ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ចំពេលកំពុងមានភាពតានតឹងផ្នែកការទូតជាមួយទីក្រុងប៉េកាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក