ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៉ីចាប់ផ្ដើមបញ្ចេញអាវុធទំនើបក្នុងសង្គ្រាមអ៊ុយក្រែនហើយ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសប្រើកាំជ្រួចមីស៊ីលល្បឿនលឿន Kinzhal ថ្មីបំផុតរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ដើម្បីបំផ្លាញទីតាំងផ្ទុកអាវុធរបស់សត្រូវនៅភាគខាងលិចរបស់ប្រទេស។

នេះជាការប្រកាសប្រើប្រាស់អាវុធទំនើបដំបូងបំផុតចាប់ពីចាប់ផ្ដើមវាយលុកអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ ចាប់តាំងពីលុយអ៊ុយក្រែន គេឃើញថារដ្ឋសហព័ន្ធរុស្ស៊ីបានប្រើប្រាស់អាវុធដែលមានតាំងពីសម័យសង្គ្រាមត្រជាក់ប៉ុណ្ណោះ។

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងកាលពីថ្ងៃសៅរ៍ថា៖ «ប្រព័ន្ធកាំជ្រួចអាកាសចរណ៍ Kinzhal ដែលមានកាំជ្រួចផ្លោងលឿនជាងសំឡេងបានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយដែលមានកាំជ្រួច និងគ្រាប់រំសេវអាកាសចរណ៍នៅក្នុងភូមិ Deliatyn ក្នុងតំបន់ Ivano-Frankivsk»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក