ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនមនុស្ស ៨នាក់ នៅពេលបង្ក្រាបទីតាំងជល់មាន់ក្នុងព្រៃមួយ

ខេត្តព្រះសីហនុ៖ មនុស្សចំនួន ៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅចំណុចក្នុងព្រៃ ក្បែរភ្នំ៩៦ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញ។

ក្នុងការចុះបង្រាបអ្នកលេងល្បែងជល់មាន់នេះសមត្ថកិច្ចក៏ដកហូតបានម៉ូតូចំនួន ៧គ្រឿង ម៉ូតូ PassApp ២គ្រឿង កង់ ១គ្រឿង និងមាន់ជល់ចំនួន ៣ក្បាលផងដែរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ៨នាក់ ពិតជាបានទៅសង្វៀនក្នុងព្រៃម្តុំភ្នំ៩៦ សង្កាត់លេខ៤ ដើម្បីទៅរកលេងល្បែងស៊ីសងជល់មាន់ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងរង់ចាំចាត់ការតាមនីតិវិធីបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក