ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល ក្រោយក្មេងស្ទាវ ២ក្រុមបើករថយន្តដេញបុកគ្នាក្នុងខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុករះរថយន្តចំនួន ២គ្រឿង និងម៉ូតូ ២គ្រឿង នៅវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវបេតុងមួយខ្សែរ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យដឹងថា ករណីនេះគេបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-7185 បានបើកបរក្នុងល្បឿន ក្នុងទិសដៅពីត្បូងទៅជើង តាមពីក្រោយម៉ូតូមួយគ្រឿង ម៉ាកHonda Dream សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពុំមានស្លាកលេខ ជិះគ្នា២នាក់ ។

លុះមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយម៉ូតូខាងលើយ៉ាងពេញទំហឹង និងបន្តបុករះរថយន្តមួយគ្រឿងទៀតម៉ាកNisan ពណ៌ក្រហម ពាក់ស្លាក់លេខ កម្ពុជា Nang 7787 រួចបន្តប៉ះនិងម៉ូតូមួយគ្រឿងទៀត ម៉ាកScopy ពណ៌ទឹកប៊ិច ពុំមានស្លាកលេខ ជិះគ្នា២នាក់។ មិនទាន់អស់ល្បឿនក៏បន្តបុករះចូលផ្ទះលក់ដូររបស់ពលរដ្ឋក្បែរនោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និង បណ្តាលឱ្យមនុស្សចំនួន ៥នាក់រងរបួសធ្ងន់និងស្រាល ។

តាមចម្លើយសារភាពរបស់មិត្តភក្តិរួមដំណើរក្នុងរថយន្តព្រុសខាងលើគឺ ផ្តើមចេញពីរឿងទំនាស់ពាក្យសំដីគ្នា តាមបណ្តាញសង្គម Tik Tok រហូតឈានដល់កើតករណីហិង្សា ដោយនៅមុនពេលកើតហេតុភាគីភាគីខាងម៉ូតូ បានយកដំថ្មមកគុបលើភាគីខាងរថយន្តមុន នៅម្តុំរង្វង់មូលតោពីរ ក្រោយមកខ្លួនខឹងសម្បា ក៏បើករថយន្តដេញតាមពីក្រោយ ម៉ូតូនោះរហូតមកដល់កន្លែងកើតហេតុបានបុករះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចអធិការក្រុងព្រះសីហនុបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៣នាក់ ដែលជាប់ពាក់ព័ន្ធ និងជាអ្នករួមដំណើរក្នុងរថយន្តព្រុស ដែលធ្វើដំណើរមកពីភ្នំពេញរួមគ្នា។

បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលភាគីខាងម៉ូតូចំនួន ៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្តចំនួន ៤គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុរងចាំធ្វើការដោយស្រាយបន្តទៅតាមនុតិវិធីច្បាប់ ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក